សូមលោកមេប៉ុស្តិ៍ សង្កាត់កាកាប១ ចុះត្រួតពិនិត្យមើល នៅបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនផង
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានទីតាំងបនល្បែងស៊ីសងមួយកន្លែងដែលបើកលេងតាមប្រព័ន្ធអនឡាញមានដូចជា បៀរការ៉ាត់ អាប៉ោង ឡូតូនិងមាន់ជល់តាមអនឡាញ។ល។
ដែលទីតាំងបនល្បែងស៊ីសងនេះស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្តីដូចបានរៀបរាប់ខាងលើ សូមលោកមេប៉ុស្តិ៍ អាជ្ញាធរភូមិឃុំ មេត្តាចុះទៅបង្ក្រាបនិងធ្វើការណែនាំ ដល់ម្ចាស់បទល្បែងខាងលើនេះផង ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានភាពកក់ក្តៅ នៅក្នុងមូលដ្ឋានរបស់ពួកគាត់
ពីព្រោះថាទីណាមានល្បែងស៊ីសងទីនោះនឹងមាន ចោរលួច ចោរឆក់ ចោរប្លន់និងអំពើហិង្សាផ្សេងៗ ដែលអាចកើតមានឡើងជាក់ជាមិនខាន។
យោងតាមឯកសារគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់អគ្គស្នងការនគរបាលជាតិនិងបទបញ្ជារ 00៦ របស់ក្រសួងមហាផ្ទៃដែលបានចែងមកដើម្បីឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ធ្វើការអនុវត្តន៍ សម្រួលជូនដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ
ដូច្នេះហើយ សូមលោកអធិការខណ្ឌក៏ដូចជាលោកមេប៉ុស្តិ៍ ចុះទៅត្រួតពិនិត្យនូវកន្លែង ដែលមានបទល្មើសបទល្បែងស៊ីសងនេះផង ៕