ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញអត់ច្បាប់០២កន្លែងកំពុងបើកលេងយ៉ាងសប្បាយព្រោះសមត្ថកិច្ចមិនមានការបង្ក្រាប…..

តាកែវ.នាថ្ងៃទី១២ខែសីហារ ឆ្នាំ២០២២ ទីតាំងទូរទស្សន៍ជល់មាន់ online ០២កន្លែងផ្សេងគ្នា ត្រូវបានគេស្គល់ថា យីហោរ K 168 កំពុងតែបើកលេងយ៉ាងសប្បាយចាប់តាំងពីព្រឹករហូតដល់យប់ដោយពុំមានសមត្ថកិច្ចធ្វើការបង្ក្រាបនោះស្ថិតនៅទីតាំងទី១ក្នុងភូមិ សុបិន្ដ ឃុំ រាមអណ្ដើក ទីតាំងទី២ផ្សារគីរីវង់ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកលេងល្បែងស៊ីសងក្នុងទីតាំងទាំងពីរកន្លែងនេះបានយ៉ាងស្រួលដោយមានការចាក់លុយភ្នាល់គ្នាយ៉ាងច្រើនកុះករដោយសំឡេងហ៊ោ កញ្ជ្រៀវគ្រហឹ មអឹងករមានក្រហម មានខៀវមានតមានរងហាក់បីដូចជាការប្រគំតន្ត្រីដោយមិនញញឹមអាជ្ញាធរនិងសមត្ថកិច្ចឡើយ ឬក៏សមត្ថកិច្ចជាខ្នងបង្អែកដែលនៅពីក្រោយចំពោះល្បែងទីតាំងខាងលើនេះបានជាមិនមានវិធានការបង្ក្រាបដើម្បីភូមិឃុំសុវត្ថិភាពទាំង០៩ ចំណុចដែលរាជរដ្ឋាភិបាលដាក់បទបញ្ជា។

ចំពោះការបើកល្បែងស៊ីសងទូរទស្សន៍មាន់ជល់ onlineនេះ ប្រជាពលរដ្ឋពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបើកល្បែងសងទាំងនេះដោយមិនមានសមត្ថកិច្ចណាមើលឃើញឡើយដែលផ្ទុយពីច្បាប់ នេះឬភូមិឃុំសុវត្ថិភាព តែផ្ទុយទៅវិញមិនមានការបង្ក្រាបឡើយ រឹតតែមានការបើកលេងល្បែងស៊ីសងទាំងនេះកំពុងតែរីករាលដាលជាច្រើនក្នុងទឹកដីស្រុកគីរីវង់ ពួកគាត់ក៏កំពង់ព្រួយបារម្ភយ៉ាងខ្លាំងដូចជាហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ ដែលបង្កអោយមានបទល្មើសផ្សេងៗទៀតដែលប្រឈមនិងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ដោយសារប្រភេទល្បែងសុីសងទាំងនេះ។

ចំណែកលោក យុគ សារ៉ាត់ អធិការដ្ថាននគរបាលស្រុកគីរីវង់ខាងអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមទូរសព្ទដែរប៉ុន្តែមិនអាចទាក់ទងបានទេចំពោះទីតាំងល្បែងសុីសងខាងលើនេះ។

ដូចនេះហើយជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តម ឈាង ផាន់ណារ៉ា ស្នងការដ្ថាននគរបាលខេត្តតាកែវ សូមេត្តាពិនិត្យមើលមើលកូនចៅក្រោមឱវាទផងចំពោះការបើកល្បែងស៊ីសងមាន់ជល់ online នៅក្នុងភូមិសាស្រ្តខាងលើនេះដោយអនុគ្រោះផងទាន។

ដូចការចុះផ្សារខាងលើនេះអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺរបស់លោកយុគ សារ៉ាត់ អធិការស្រុកគីរីវង់ រាល់ម៉ោងធ្វើការចំពោះទីតាំងល្បែងស៊ីសងទាំងខាងលើនេះតាមរយះ.077 730 118/071 6000 229

ព័ត៌មានដែលជាប់ទាក់ទង