តាមរយ: ឯកឧត្តមប៉ាង ណារ៉េន ប្រធានក្រុមការងារចុះជួយឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចាត់ក្រុមការងារបក្សភូមិ តំណាងឯកឧត្តមប្រធាន និងក្រុមការងារបក្សចុះជួយភូមិព្រៃសំឡាញ បានទៅចូលរួមបុណ្យសពលោក ជុន គង់ មេភូមិព្រៃសំឡាញ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៤ ដោយសាជំងឺមហារីក និងបានយកបច្ច័យចូលបុណ្យរបស់ឯកឧត្តមប្រធាន និងក្រុមការងារបក្សភូមិ ចំនួន ៤០០ ០០០ ៛ ក្នុងឧ៌កាសនោះដែរក្រុមការងារបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកមេភូមិព្រៃសំឡាញ ដែលលោកគឺជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ដែលបានជួយដឹកនាំប្រជាពលរដ្ឋក្នុងភូមិទទួលបានការអភិវឌ្ឍន៏ ធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ័ ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកន្លងមក។ ការបាត់បង់លោកមេភូមិគឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដែលលោកខិតខំបំរើ និងចូលរួមក្នុងអភិវឌ្ឍន៏មូលដ្ឋាន ។ ជាចុងក្រោយក្រុមការងារបានក្រើនរំលឹក នូវវិធានសុខាភិបាល និងចូលរួមរក្សារគំលាត ៣កុំ ៣ការពារ៕