កំម្លាំងសមត្ថកិច្ចប៉ុស្ថិ៍ព្រែកផ្ទោលចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរលួចម៉ូតូ…

ខេត្តតាកែវ: ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈាង ផាន់ដារ៉ា ស្នងការខេត្តតាកែវ នៅល្ងាចវេលាម៉ោង១៦.និង៣០នាទី ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ កំម្លាំងសមត្ថកិច្ចប៉ុស្ថិ៍ព្រែកផ្ទោលដឹកនាំដោយ លោក ងួន សុខហ៊ាង សហការជាមួយកម្លាំងព្រហ្មទណ្ឌអធិការស្រុកអង្គបុរី ធ្វើការឡោមព័ទ្ធស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់និងម៉ូតូ១គ្រឿង ម៉ាកហុងដា C១២៥ ស៊េរី២០១៣ ពណ៍ខ្មៅពាក់ផ្លាកលេខ 1C1660 របស់ឈ្មោះ ទូច ធី ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលបានទុក្ខចោលមុខផ្ទះ ស្រាប់តែម្ចាស់ម៉ូតូចេញមកពីក្នុងផ្ទះវិញក៍បាត់ម៉ូតូ ក៍ស្រែកឆោឡោក៏គាត់រត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលព្រែកផ្ទោល ពេលនោះកម្លាំងសមត្ថកិច្ចក៍បានទទួលបានពាក្យបណ្ដឹងហើយនិងព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋរាយការណ៍ក៍ធ្វើការស្រាវជ្រាវដឹងមុខសញ្ញាដេញតាមពីក្រោយចាប់បាននៅចំណុចផ្សារអង្គរបុរី។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានឈ្មោះ ឈុំ សុខហ៊ុន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិប្រម៉ាត់ជី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើសកម្មភាពលួចម៉ូតូ។

ប្រជាពលរដ្ឋក៏អបអរសាទរចំពោះកម្លាំងសមត្ថកិច្ចដែលធ្វើការសហការល្អធ្វើការឡោមព័ទ្ធស្ទាក់ចាប់ជនសង្ស័យបាន គួរបញ្ជាក់ដែរថាលោក ងួន សុហ៊ាងទើបតែនឹងឡើងកាន់តំណែងជាមេប៉ុស្តិ៍ទើបបាន ៣ ខែបានបង្ក្រាបទល្មើសបានល្អធ្វើឲ្យភូមិឃុំមានសុវត្ថិភាពនិងមានភាពកក់ក្ដៅជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ។

ចំណែកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរបុរី យកមករក្សាទុកនៅអធិការដើម្បីចាត់ការបន្តទៅតាមច្បាប់ រីឯម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ទៅឲ្យជនរងគ្រោះវិញ។

ព័ត៌មានដែលជាប់ទាក់ទង