ស្គាល់គ្នាតាមបណ្តាញសង្គមណាត់ជួបរួមភេទបានសំរេច២ដង ត្រូវឪពុកម្តាយខាងស្រី ប្តឹងឃាត់ខ្លួន ពីបទ រួមភេទជាមួយ អនិតិជនក្រោមអាយុ១៥ ឆ្នាំ

 

កោះកុង ៖ កាលពីថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២២ វេលាម៉ោងចន្លោះ ៥:០០ នាទីព្រឹក មានករណីរួមភេទជាមួយអនិតិជនក្រោមអាយុ ១៥ ឆ្នាំរហូតបានសម្រេច កើតឡើងមួយលើក នៅចំណុចបន្ទប់ជួលស្ថិតក្នុង ភូមិត្រពាំងឃុំស្រែអំបិល ស្រុកស្រែអំបិល ។
ជនសង្ស័យមា​នឈ្មោះ វ. ស.អ ភេទ ប្រុស អាយុ​ ១៦ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីរស់នៅបច្ចុប្បន្នភូមិវាលត្បូង ឃុំស្រែអំបិល បានធ្វើសកម្មភាពរួមភេទជាមួយឈ្មោះ ឡ. ស.ប ភេទស្រី អាយុ ១៣ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតបានសម្រេចចំនួន ៣ លើកកាលពីថ្ងៃមិនចាំក្នុងខែ កញ្ញា ឆ្នាំ២០២២.មួយលើកនិងព្រឹកថ្ងៃទី១៩ ខែតុលា​ ឆ្នាំ​២០​២២.វេលាម៉ោង ៥:00 នាទីព្រឹកចំនួន ២ លើកទៀត។
ខណៈពេលដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានណាត់គ្នាជួបក្នុងបន្ទប់ជួលរួចធ្វើសកម្មភាពរួមភេទនេះតែម្ដង។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលតាមបណ្តឹងអាណាព្យាបាលជនរងគ្រោះ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរយកចម្លើយ និងកសាងសំណុំរឿង ចាត់ការ​តាមនីតិវិធី​ច្បាប់៕

ព័ត៌មានដែលជាប់ទាក់ទង