ចាប់កោរសក់​យុវជន​ទំនើង​៨​នាក់ ក្រោយ​ប្រើ​ដាវ និង​កាំបិតប៉័ងតោ ព្រួត​គ្នា​កា​ប់​យុវជន​ម្នាក់ រួចបញ្ជូនទៅតុលាការ

​ភ្នំពេញ ៖ ក្រុម​យុវជន​ទំនើង​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​ចាប់​កោរសក់​ហើយ រួច​បង្ហាញ​មុខជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​ប្រើ​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទង្ង​ន់​ទោស យក​ដាវ​កែ​ច្នៃ កាំបិ.តប៉័.ងតោ និង​ដំបង​ត្រួត​គ្នា​កា​.​ប់ និង​វា​.​យ​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​អោយ​រង​របួសធ្ងន់​។

 

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​អោយ​ដឹង​ថា៖

១-​ឈ្មោះ អាន ស័​រលី​ញ អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​,

២-​ឈ្មោះ ឌី បូ​រ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ​,

៣- ឈ្មើ ឌី​ណា បញ្ញា​រិ​ទ្ធ អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​, ៤-​ឈ្មោះ លឹ​ម ឈាង លី អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ជម្ពូ​វ័ន​,

៥-​ឈ្មោះ ហេង ជា​ដា​វីត អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ​,

៦-​ឈ្មោះ ឌី​ណា ហ្គា​ណា​ន់ អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​,

៧-​ឈ្មោះ ងឿ សេ​ម អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ

៨-​ឈ្មោះ ហួត សំណាង អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​អូរ​បែក​ក្អម​។

 

ចំណែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ អឿ​ន សៀង​ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​លំនៅ​ផ្ទះ​ជួល​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទី​១៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួល​គោក បាន​រង​របួសធ្ងន់​ត្រូវ​ចំ​ដៃ និង​រយះ​ក្បាល ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​ចិន ព្រះ​កុសុៈមៈ​។

 

លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​របស់​លោក​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​យប់​រំលង​អធ្រាត្រ និង​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ដែល​មាន​បក្សពួក​ចំនួន​១៣​នាក់ បាន​ប្រើ​ហិ​.​ង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់ទោស ដោយ​យក​ដាវ​កែ​ច្នៃ កាំបិ.តប៉័.ងតោ និង​ដំបង​ត្រួត​គ្នា កា​.​ប់ និង​វា​.​យ​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​អោយ​រង​របួសធ្ងន់ នៅ​ចំណុច​មុខ​អគារ​អ៊ី​ដេ​ន​ហ្គា​ដេ​ន តាម​ផ្លូវ​លេខ R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

 

លោកនាយ​ការិយាល័យ​បានអោយ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ រួម​ទាំង​មិត្ត​ភ​ក្កិ​ចំនួន​៨​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​តាម​ដងផ្លូវ ស្រាប់តែ​ជនសង្ស័យ​​ដែល​មាន​គ្នា​ចំនួន​១៣​នាក់​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង បាន​មក​ដល់ និង​នាំ​គ្នា ដេញ​កា​.​ប់ និង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​។ ខណៈ​ពេល​នោះ ជន​រង​គ្រោះ​ឈ្មោះ អឿ​ន សៀង​ហៃ បាន​ជិះ​ម៉ូតូ​គេចខ្លួន ហើយ​បាន​ដួល​ម៉ូតូ ក៏​ត្រូវ​ក្រុម​ជន​ដៃដល់​ឈ្មោះ លឹ​ម ឈាង​លី កាន់​ដាវ​កែ​ច្នៃ​ចុះ​ពីលើ​ម៉ូតូរ​ត់ទៅ​កា​.​ប់​ជន​រង​គ្រោះ​ត្រូវ​ចំ​ដៃ​,​ហើយ​ជនសង្ស័យ​ឈ្មោះ ដោក​ចំ​រ៉ុ​ង (​គេចខ្លួន​) បានកា​.​ប់​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល ចំណែក​ជនសង្ស័យ​ឈ្មោះ​ឌី​ណា បញ្ញា​រិ​ទ្ធ កាន់​កាំបិ.តប៉័.ងតោ និង​បក្សពួក​មួយ​ចំនួន​បាន​នាំ​គ្នា​ដេញ​កា​.​ប់ និង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​អោយ​រង​របួសធ្ងន់​តែ​ម្តង​។

 

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ប្រើ​ហិ​.​ង្សា​រួច ជន​ដៃដល់​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ហើយ​ស្ត្រី​ជា​ម្តាយ​របស់​យុវជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង បន្ទាប់​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អាន ស័​រលី​ញ នៅ​ចំណុច​ផ្ទះសំណាក់ «​ឌី​ឌី​» ស្ថិត​ក្នុង​សង្កាត់​បឹង​កក​ទី​២ កាលពី​វេលា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ និង​ឃាត់ខ្លួន​ឈ្មោះ ឌី បូ​រ៉ា បាន​ម្នាក់​ទៀត​នៅ​សង្កាត់​ទួល​សង្កែ​ទី​២​។

 

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ ក៏​ឈាន​ទៅ​ឃាត់ខ្លួន​បាន​៦​នាក់​ទៀត នៅ​ចំណុច​ហាង​កា​ហ្វ​ដើម​ត្នោត ស្ថិត​ក្នុង​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​សរុប​ទាំងអស់​បាន​ចំនួន​៨​នាក់ ក្នុង​ចំណោម​បក្សពួក​១៣​នាក់​។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច ក៏​បាន​ដកហូត​បាន​ដាវ​កែ​ច្នៃ​ចំនួន​១, កាំបិ.តប៉័.ងតោ​ចំនួន​២ និង​ដំបង​គ្រលាស់​ចំនួន​១ ហើយ​ក៏​បាន​ធ្វើការ​ង្ហា​ញ​មុខ​ជនសង្ស័យ​នៅ​ពេល​នេះ មុន​ពេល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

ព័ត៌មានដែលជាប់ទាក់ទង