(Update)ករណីឃាតកម្ម ស្រ្តីម្នាក់ប្រើកន្ត្រៃយ៍ ចាក់សំលាប់ប្តីចុងនៅស្រុកបាណន់ ព្រោះតែរឿងស្នេហាត្រីកោណ»
ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ បុរសម្នាក់ត្រូវគូស្នេហ៍ហេងស៊យចាក់មួយចុងកន្ត្រៃ រួចចា.ក់អាល់កុលស្រោចដុតបន្ថែមទៀតរហូតដល់ស្លា.ប់នៅក្នុងបន្ទប់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២០ តុលា ស្ថិតនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ក្រោយផ្ទុះជម្លោះដ៏ក្ដៅរោលរាលដែលផ្ដើមចេញពីខាងតួប្រុសមិនគោរពសន្យា តែជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗដែរ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ នេត ចំប៉ី ភេទស្រី អាយុ៥៣ឆ្នាំ (ប្រពន្ធចុង) មានមុខរបរលក់នំបញ្ចុក រស់នៅកន្លែងកើតហេតុ ។ រីឯជនរងគ្រោះឈ្មោះ អាន់ វុធ អាយុ៤៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។ របាយការណ៍ដដែលបានបញ្ជាក់ថា ជនរងគ្រោះត្រូវរបួសត្រង់ពោះមួយកន្លែង និងស្នាមរលាកលើខ្លួន និងលើផ្ទៃមុខដោយសារភ្លើងឆេះ ដែលជនសង្ស័យប្រើកន្ត្រៃចាក់ និងចាក់ស្រោចអាល់កុលដុតបន្ថែម ។
អធិការស្រុកបាណន់ លោក ប៉ាន់ វ៉ាន់នី បានប្រាប់អោយដឹងថា៖ ស្ត្រីដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ។ លោកថា បើតាមការសាកសួរបឋម ជនដៃដល់ជាប្រពន្ធចុងជនរងគ្រោះ ខណៈជនរងគ្រោះមានប្រពន្ធនិងកូននៅក្នុងភូមិជាមួយគ្នា ។ លោកអធិការបានបញ្ជាក់ថា បើតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យ មូលហេតុដែលនាំឲ្យចា.ក់ស.ម្លា.ប់គូស្នេហ៍យ៉ាងឃោរឃៅបែបនេះ ដោយសារខ្លួនខឹងនឹងគូស្នេហ៏ដែលសន្យាថា «ព្រមជួយឧបត្ថម្ភប្រាក់មួយខែ១០ម៉ឺនរៀល តែជាសន្យាខ្យល់ ទើបខ្លួនខឹងហៅមកសួរនាំ រហូតមានការវាយតប់គ្នាក៏សម្រេចចិត្តសម្លា.ប់តែម្ដង»។
បើតាមចម្លើយសារភាពរបស់ស្ត្រីដ៏កាចសាហាវ ឈ្មោះ នេត ចំប៉ី ដែលមន្ត្រីជំនាញបានសួរនាំ ក្រោយត្រូវឃាត់ខ្លួនភ្លាមៗ អ្នកលក់នំបញ្ចុករូបនេះបានប្រាប់សមត្ថកិច្ចថា គាត់និងជនរងគ្រោះដែលជាកម្មករសំណង់ មានទំនាក់ទំនងស្នេហាលួចលាក់ និងយ៉ាងស៊ីជម្រៅជាមួយគ្នា រហូតមកដល់ពេលនេះត្រូវគេដឹងពេញភូមិ មានរយៈពេលជិតពីរឆ្នាំកន្លងមកហើយ បើទោះជាគាត់ដឹងថា ប្ដីហេងស៊យរបស់រូបនេះមានប្រពន្ធកូន និងរស់នៅក្នុងភូមិជាមួយគ្នាក្ដី ។ គាត់បានសារភាពប្រាប់សមត្ថកិច្ចទៀតថា គាត់និងជនរងគ្រោះតែងស្នាក់នៅជុំគ្នាពេលរាត្រីមិនសូវខកខានទេ ហើយក៏តែងឈ្លោះប្រកែកគ្នាបែកផ្សែងជាញឹកញាប់ដែរជាមួយខាងប្រពន្ធដើមគេ។
គាត់និយាយថា ពេលនៅស្រលាញ់គ្នាល្អូកល្អិន ប្ដីហេងស៊យរបស់គាត់បានសន្យាថា នឹងជួយផ្ដល់លុយកាក់ចិញ្ចឹមគាត់មួយខែ១០ម៉ឺនរៀល តែបាត់ឈឹងរហូត មិនគោរពការសន្យា ទើបគាត់ខឹងក៏ហៅមកសួរនាំម្ដង តែពេលមកដល់សួរនាំរឿងលុយកាក់ក៏កើតការឈ្លោះប្រកែកគ្នា ឈានដល់ការសម្លា.ប់តែម្ដង ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តធ្វើឃាតប្ដីហេងស៊យនេះ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះបានប្រាប់ថា គាត់បានហៅជនរងគ្រោះមកជួបមុនពេលកើតហេតុ ខណៈគាត់ស្រវឹងឡើងជោកជាំទៅហើយ ។ ពេលមកដល់ផ្ទះគាត់ គាត់បានសួរនាំពីរឿងសន្យាផ្ដល់ប្រាក់មួយខែ១០ម៉ឺនរៀល តែមិនឃើញប្រាក់ ហើយខាងតួប្រុសប្រាប់ថា «អត់មាន»។ គាត់គិតថា ប្ដីហេងស៊យរូបនេះ មានគំនិតបោកប្រាស់គាត់ យកគាត់គ្រាន់តែត្រឹមសប្បាយលេងសើច ពេលនោះក៏មានការឈ្លោះប្រកែកគ្នា រហូតប្រតាយប្រតប់គ្នាពេញបន្ទប់ ។
ស្ត្រីរូបនេះបានបញ្ជាក់ថា ពេលនោះខាងប្រុសហាក់ដូចជាប្រើកណ្ដាប់ដៃរាងធ្ងន់បន្តិចមកលើគាត់ ធ្វើឲ្យគាត់ក្ដៅក្រហាយក៏ស្ទុះទៅទាញកន្ត្រៃចាក់ត្រូវចំពោះក្បែរផ្សិតមួយកន្ត្រៃ ហើយទាញដបអាល់កុលចាក់ស្រោចបន្ថែម រួចដុតឆេះរោលរហូតស្លា.ប់តែម្ដង ។
នេះជាចម្លើយសារភាពដំបូងរបស់ជនសង្ស័យ ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងយប់អំពីមូលហេតុដែលឈានដល់ការធ្វើឃាតគួស្នេហ៍លួចលាក់ ក្រោយពេលត្រូវចាប់ខ្លួន ។ យ៉ាងណា កោះសន្តិភាពមិនអាចស្វែងរកការបំភ្លឺតបភ្លាមៗណាមួយពីក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ រហូតដល់ពេលនេះ ។
ប៉ុន្តែអធិការស្រុកបាណន់ លោកបាន់ វ៉ាន់នី បាននិយាយថា ជនដៃដល់បានប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះ និងបានយកអាល់កុលចាក់ស្រោចរួចដុតបន្ថែមធ្វើឲ្យជនរងគ្រោះឆេះរលាកពេញខ្លួន និងលើផ្ទៃមុខ ។ លោកបានបញ្ជាក់ថា ពេលនេះកម្លាំងរបស់លោក បានឃាត់ខ្លួនជនដៃដល់ហើយក្រោមបទសង្ស័យអំពើ«ឃា.ត.កម្ម»ហើយមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់ហើយ ៕