កិច្ចព្រមព្រៀងផ្លូវល្បឿនទី២ ភ្នំពេញ-បាវិតនឹងធ្វើឡើងនាថ្ងៃ៩ វិច្ឆិកា ខាងមុខ ប្រហែលអាចចាប់ផ្តើមដំណើរការសាងសង់អំឡុងខែមិថុនា ឆ្នាំ២០២៣
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា តាមបទពិសោធនរយៈក្រុមសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានអះអាងថា គម្រោងផ្លូវល្បឿនលឿនទី២ភ្នំពេញ-បាវិត និងអាចបើកការសាងសង់នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ ឲ្យដឹងយ៉ាងដូច្នេះថា ៖«ផ្លូវល្បឿនលឿនយើងមានមួយខ្សែតែបើមានមួយហើយ គឺមានពីរហើយក៏មានបីដែរ តែយើងសូមនិយាយខ្សែទី២ គឺពីភ្នំពេញទៅបាវិត ដើម្បីតភ្ជាប់ពីបាវិតទៅទីក្រុងហូជីមិញ»។
ឯកឧត្តមក៏បានលើកឡើងថា កិច្ចព្រមព្រៀងក្របខណ្ឌនៃការសាងសង់ផ្លូវល្បឿននេះបានធ្វើរួចហើយហើយគណៈកម្មការអន្តរក្រសួងបានកំពុងដុតដៃជើងធ្វើការជំរុញឲ្យបាននៃកិច្ចព្រមព្រៀងសម្បទាន ដើម្បីចុះហត្ថលេខា នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនៅពេលនាយករដ្ឋមន្ត្រីចិនមកកម្ពុជាក្នុងការចូលរួមកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់អន្តរក្រសួងត្រូវខិតខំធ្វើយ៉ាងណាចរចាឲ្យបានចប់ និងឲ្យបានដើម្បីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២នេះដែលខាងក្រុមហ៊ុនសាងសង់បានគ្រោងទុកថា អាចសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមគូសបញ្ជាក់ថា ៖«យើងក៏ជំរុញ ដើម្បីសាងសង់ផ្លូវល្បឿនលឿនទី២ នេះឲ្យបាន។បើសាងសង់ផ្លូវល្បឿនលឿននេះបានត្រូវកសាងស្ពានមួយទៀតនៅល្វាឯម ដែលមានចំងាយ២គីឡូម៉ែត្រ»។ឯកឧត្តមស៊ុ ចាន់ថុល បានបន្ថែមថា នៅបានស្ពាននៅល្វាឯមហើយការអភិវឌ្ឍនៅត្រើយខាងកើតទន្លេមេគង្គមានព្រៃវែង ស្វាយវៀងនឹងមានការរីកចម្រើនដោយសារផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងពីស្នាដៃនៃការសាងសង់ផ្លូវ៣៨ខ្សែចម្ងាយ១០៨គីឡូម៉ែត្រនៅទីក្រុងសៀមរាប ដោយចំណាយពេលតែ១៣ខែប៉ុណ្ណោះ។
ឯកឧត្តមបញ្ជាក់ថា៖«យើងធ្វើដូចជប់អីញ្ចឹង១៣ខែ យើងខិតខំទាំងអស់គ្នាធ្វើផ្លូវនៅសៀមរាបបានចប់សព្វគ្រប់ដោយមានផ្លូវឆ្វាត់ឆ្វែងស្អាត បើបងប្អូនទំនេរអាចទៅលេងសៀមរាបបាននឹង ឃើញផ្លូវស្អាត»៕