ប្រភព​ច្បាស់ការ​ពី​មន្រ្តី​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហេីប​អោយដឹងនៅ​យប់នេះ​ថា​ ពាក់ព័ន្ធ​ករណី​

ក្រុមហ៊ុន​ OL Football ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចេញ​បទបញ្ជា​អោយ​សមត្ថកិច្ច​ ស្រាវជ្រាវ​រកមេក្លោង​ដែល​កំពុង​អូសទាញ​ប្រជាពលរដ្ឋ​អោយ​លែងល្បែង​អនឡាញ​ខុសច្បាប់​ជ្រកក្រោម​ស្លាក​វិនិយោគ​មកផ្ដន្ទាទោស​តាមច្បាប់​ ។
ប្រភព​បាន​អោយដឹងទៀតថា​ ក្រសួងការ​បរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​ បបានធ្វើ​លិខិត​មួយច្បាប់​ផ្ញើ​ទៅ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ដេីម្បី​ស្រាវជ្រាវ​ក្រុមហ៊ុន​ OL Football ដែល​ក្លែង​ឯកសារ​របស់​ក្រសួង​ការបរទេស​ និង​ ​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាលជាតិ​បាន​ចារ​អោយ​នាយកដ្ឋាន​ជំនាញ​ស្រាវ​ជ្រាវ​ករណី​នេះហើយ​ ។
តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន​ មេក្លោង​ក្លែង​ឯកសារ​នេះ​ តាម​ការ​បង្ហេីប​ពីសមាជិក​ OL Football គឺឈ្មោះ​ ចាប​ សារុន​ ដែល​បច្ចុប្បន្ន​រស់​នៅ​ ភូមិ​ អន្លង់​ថ្លឹង​ ឃុំ​ មហាសាំង​ ស្រុក​ ភ្នំស្រួច​ ខេត្ត​ កំពង់​ស្ពឺ​ ។ បុគ្គល​ ចាប​ សារុន​ នេះ​ ធ្វើ​សកម្មភាព​ក្លៀវក្លា​ណាស់​ ក្នុង​ការ​អូសទាញ​ប្រជាពលរដ្ឋ​អោយ​ចូលរួម​វិនិយោគ​ដោយខុសច្បាប់​ ។ ឥលូវ​សមាជិក​ កំពុង​ជ្រួលច្របល់​ដោយសារតែ​ដកលុយ​មិនបាន​ ។
សង្ឃឹម​ថា​ សមត្ថកិច្ច​ នឹងស្រាវជ្រាវ​តាម​ចាប់​ ជនពាក់ព័ន្ធ​បោកប្រាស់​ប្រជាជន​តាម​អនឡាញ​ និង​ ក្រុមហ៊ុន​ OL Football យកមក​ផ្ដន្ទាទោស​តាមច្បាប់​ ។

ព័ត៌មានដែលជាប់ទាក់ទង