ខេត្តតាកែវ ៖ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈអសន្តិសុខពេកហើយ ក្នុងអាណត្តិលោកស្នងការនគរបាលខេត្តតាកែវ ព្រោះថា សូម្បីតែចោរលួចក៏មានកាំភ្លើ.ងប្រើដែរ តើឲ្យពលរដ្ឋមានភាពកក់ក្តៅម៉េចនឹងបានទៅ? ប៉ុន្តែនេះជាសំណាងហើយ ដែលក្រុមចោរបាញ់មិនត្រូវម្ចាស់ទ្រព្យ កុំអីមិនដឹងថា យ៉ាងណានោះទេ?។
បើតាមមហាជនសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ទឹកដីខេត្តតាកែវ ហាក់កំរើកឡើងវិញ នៅក្រុមចោរលួច ចោរឆក់ តាមដងផ្លូវជាបន្តបន្ទាប់ ខណៈមុខសញ្ញាទាំងនោះ សមត្ថកិច្ចហាក់គ្មានតម្រុយទាល់តែសោះ។
ជាក់ស្តែងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីចោរមួយក្រុម មានគ្នា២នាក់ បានឡើងលបចូលកាត់សោរផ្ទះមួយកន្លែង លួចយកម៉ូតូម៉ាក Mslaz មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HG 3976 ពណ៌ប្រផេះ មិនបានសម្រេច ដែលមានម្ចាស់ ឈ្មោះ ហ៊ន រ៉ាយុ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។
តាមសម្តីម្ចាស់ម៉ូតូបញ្ជាក់ឱ្យដឹងថា ខណៈក្រុមចោរអូសបណ្តើរម៉ូតូចេញមកផ្លូវជាតិ ខ្លួនគាត់ក៏បានភ្ញាក់ងើបទាន់ ហើយក៏ស្រែកថា «ចោរៗ» ពេលនោះក្រុមចោរទាំងពីនាក់ក៏ដកកាំភ្លើ.ងខ្លី មិនស្គាល់ម៉ាក បាញ់ចំនួន២គ្រា.ប់ តែមិនបានត្រូវខ្លួនគាត់នោះទេ។ ស្របពេលនោះ ក្រុមចោរក៏បានបញ្ឆេះម៉ូតូដែលលួចបានអត់ឆេះ ក៏ផ្តួលម៉ូតូចោល រួចរត់ឡើងម៉ូតូ១គ្រឿងទៀតមិនស្គាល់ម៉ាក ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងរកឃើញវត្ថុតាងមានបង់កាំភ្លើ.ង១ មានគ្រាប់កាំភ្លើ.ងចំនួន៤គ្រា.ប់ សំបកកន្ទុះ២ និងស្បែកជើង១គូរផងដែរ៕