លោកឡុង សាវ៉េត នាយប៉ុស្តិ៍រដ្ឋបាលឃុំកាំងចាមសុីប្រាក់ខែរាស្ត្រមិនបំរើរាស្ត្រ បំរើតែផលប្រយោជន៍ខ្លួន អាងខ្លួនជាអជ្ញាធរកាន់ច្បាប់ មិនគោរពច្បាប់ថែមទាំងអង្គុយលើច្បាប់ទៀត…
ស្ទឹងត្រែង ÷ ដូចមហាជនបានជ្រាបមកហើយថាកាលពីអំឡុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅមានបងប្អូនប្រជាពលរដ្ដ្ឋនិងក្រុមអ្នកសារព័ត៌មានច្រើនជាច្រើនអង្គភាពបានចុះផ្សាយពីលោក ឡុង សាវ៉េត នាយប៉ុស្តិ៍រដ្ឋបាលឃុំកាំងចាមបានកាងបទល្មើសកាប់បំផ្លិចបំផ្លាញផលអនុផលព្រៃយកទៅលក់អោយឈ្មួញយ៉ាងសកម្មនៅមិនទាន់មានចំណាត់ការពីថ្នាក់ដឹកនាំនៅឡើយ ។
រហូតមកដល់បច្ចុប្បន្ននេះជាក់ស្តែងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង សាវ៉េត នាយប៉ុស្តិ៍រូបនេះបានកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដែលស្ថិតនៅចំនុចស្រែល្បើក ភូមិរុន ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានយ៉ាងរលូនទៀត ដោយគ្មានខ្លាចញញើតនិងច្បាប់សោះ អាងខ្លួនជាមន្ត្រីរាជការ មិនអនុវត្តច្បាប់ បែរជាយកច្បាប់មកអង្គុយលើទៅវិញ។
បន្ទាប់ពីទទួលបាននិងឃើញពីសកម្មភាពរបស់លោក ឡុង សាវ៉េត និងប្រពន្ធរបស់ខ្លួនបានដើរដុតបំផ្លាញដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិតេយ្យដូច្នេះ ក្រុមអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាពនិងធ្វើការសាកសួរ ស្រាប់តែលោក មេប៉ុស្តិ៍និងប្រពន្ធរបស់ខ្លួន ជេរមាក់ងាយប្រមាថនិងគំរាមបាញ់សម្លាប់ក្រុមអ្នកសារព័ត៌មានថែមទៀត ពិតជាសាហាវគួរអោយស្ងើចសរសើរមែន ។
សំនួរសួរថា ÷
១.តើក្រុមអ្នកសារព័ត៌មាន មានគុំនុំអ្វីនិងលោក? បានជាចង់បាញ់សម្លាប់ចោល?
២.ក្នុងនាមលោកជាមេប៉ុស្តិ៍សុីប្រាក់ខែរាស្ត្រលោកបានធ្វើអ្វីខ្លះដើម្បីបំរើរាស្ត្រ? រឺយកអំណាចជាមេប៉ុស្តិ៍ ដើរកាងបទល្មើស ដើម្បីតែផលប្រយោជន៍ខ្លួន?
៣.ប្រសិនជាមានមន្ត្រីរាជការដូចលោក ឡុង សាវ៉េត តើអោយប្រជាពលរដ្ឋសង្ឃឹមអ្វី? បើអាងតែរឿង បាញ់បោះ កាប់ចាក់ គំរាមកំហែងយ៉ាងដូច្នេះ?
តាមប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោហ៊ុនសែន បានថ្លែងថា អ្នកសារព័ត៌មានជាដៃគូរសហការដ៏ល្អរបស់អាជ្ញាធរមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលមិនអាចខ្វះបាន ចុះបើមានមន្ត្រីអាជ្ញាធរដូចលោក ឡុង សាវ៉េត សុទ្ធតែចង់បាញ់សម្លាប់អ្នកសារព័ត៌មានចោលចឹង តើក្រុមអ្នកសារព័ត៌មានទៅសហការជាមួយអ្នកណា?
ប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មាន ស្នើរសុំដល់ លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ពិសេសសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយពិនិត្យនិងចាត់វិធានការណ៍ក្តៅគគុកដល់លោក ឡុង សាវ៉េត និងប្រពន្ធផងទាន! អាងខ្លួនជានាយប៉ុស្តិ៍ដើរកាងតែបទល្មើស គិតតែពីផលប្រយោជន៍ខ្លួនចឹង តើអោយរាស្រ្តរំពឹងអ្វី? ឯណាទៅ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាលទុកនៅឯណា?
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយតែរឿងពិត សច្ចៈ ទៀងត្រង់ មិនលំអៀងទៅខាងណា ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាធ្វើអោយប៉ះពាល់ដល់កិត្តិយស អជ្ញាធរមូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសប្រមុខរាជរដ្ឋាភិបាលនោះឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមុីពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ក្នុងម៉ោងធ្វើការ សូមអរគុណ៕