តើមេភូមិ មេឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាមេភូមិ មេឃុំបម្រើរាស្រ្ត ឬក៏មេភូមិ មេឃុំច្របាច់កររាស្រ្ត?

ខេត្តស្ទឹងត្រែង៖លោកស្រី ញ៉ាន់ កងសុី អាយុ៤១ មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រេក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបរាប់មកកាន់អង្គភាពសារព័ត៌មានយើងថា លោកស្រីត្រូវបានមេភូមិ មេឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ធ្វើសុីលុយរបស់គាត់ យកដាក់ហោប៉ាវយ៉ាងរំភើយ ចំនួន៤លានរៀល ដោយយកលះថា យកលុយឲ្យតុលាការដើម្បីដោះស្រាយរឿងជួនគាត់។

លោកស្រីបានរៀបរាប់ពីដំណើររឿងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កូនរបស់លោកស្រីមានឈ្មោះ អាត់ សុរ៉ាត់ និងប្អូនរបស់គាត់ឈ្មោះ ញុំា កាលាសា បានបើកបរម៉ូតូពីរនាក់ពូក្មួយ ទៅសុីឈ្មួលដកដំឡូងមី នៅស្រុកបូរីអូរស្វាយសែនជ័យ ដែលនៅពេលធ្វើដំណើរតាមផ្លូវដល់ចំណុចផ្លូវកោងបត់ចូលទៅស្រុកបូរីអូរស្វាយសែនជ័យ ក៏បានដួលម៉ូតូ និងបណ្តាលឲ្យប្អូនប្រុសលោកស្រីឈ្មោះ ញុំា កាលាសា ស្លាប់នៅនឹងកន្លែងកើតហេតុ ហើយកូនប្រុសរបស់គាត់ រងរបួសក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យផងដែរ។បន្ទាប់មកទៀត កម្លាំងនគរបាលស្រុកបូរីអូរស្វាយសែនជ័យ បាននាំយក កូនរបស់លោកស្រីអាត សូរ៉ាត់ និងម៉ូតូយកទៅសាកសួរ នៅស្នងការនគរបាលខេត្តស្ទឹងត្រែង។

ភ្លាមៗនោះ លោក អ៊ាង សំអូន មេឃុំស្រែក្រសាំង និងលោក នៀម ចាន់មឿ មេភូមិស្រែក្រសាំង បានបង្គាប់ឲ្យលោកស្រី រកលុយចំនួន ៤លានរៀល ដើម្បីឲ្យគាត់រត់ការដើម្បី ដោះកូនគាត់មកវិញ។ដោយលោកស្រីមិនលុយ លោកស្រីក៏បានដើរខ្ចីបុលគេ ជាច្រើននាក់ រួមទាំងខ្ចីចងការប្រាក់ពីលោកមេភូមិផងដែរ ទើបបានលុយចំនួន ៤លានរៀលឲ្យទៅលោកមេឃុំ អ៊ាង សំអូន។

បន្ទាប់ពីកូនលោកស្រីត្រូវបានខាងស្នងការនគរបាលខេត្តស្ទឹងត្រែង ឃុំខ្លួនពីរយប់ ដើម្បីសាកសួរ នឹងធ្វើកំណត់ហេតុហើយ ក៏បានឲ្យលោកស្រីទៅធានាយកមកវិញ។ចំណែកលោកមេឃុំអ៊ាង សំអូន បានប្រាប់មកកាន់គ្រួសារលោកស្រីថាលុយចំនួន៤លានរៀននោះគាត់ឲ្យទៅតុលាការអស់ហើយ។ក្រោយលោកមេភូមិនិងលោកមេឃុំក៏បានហៅគ្រួសារជនរងគ្រោះទៅសាលាឃុំហើយប្រាប់ថាចំពោះលុយនោះហាមដាច់ខាតកុំនិយាយប្រាប់គេឯងប្រយ័ត្នគេប្ដឹង សូមរក្សាភាពស្ងប់ស្ងាត់។

ជុំវិញនឹងបញ្ហានេះផងដែរ អង្គភាពសារព័ត៌មានយើង ក៏បានទៅជួបលោកមេឃុំ អា៊ង សំអូន មេឃុំស្រែក្រសាំង លោកបានផ្តល់បទសម្ភាសន៍ទាំងស្រុងថា(ដាក់វីឌីអូ)

ព័ត៌មានដែលជាប់ទាក់ទង