បុរសម្នាក់បើករថយន្ត​រេចង្កូតធ្លាក់​ចូល​ទឹកប្រឡាយ ក្រឡាប់ផ្ងារជើង

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ហេតុការណ៍​ខាងលើ​នេះ​​បង្កការ

​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣​ នៅ​មុខ​ស្ពាន​ប្រឡាយ​ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​​ពន្លា ក្រុង​សិរី​សោភ័ណ​ ​ខេត្តបន្ទាយមានជ័យ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ​​មុនពេលកើតហេតុ គេ​ឃើញ​មាន​រថយន្ត​​​មួយគ្រឿង​ប្រភេទ​១​បាំង​ក​ន្លះ ពណ៌​ខ្មៅ​ ​​ពាក់​ស្លាកលេខ​ បាត់ដំបង ​2C-8180​ បាន​បើករ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​ ស្រាប់តែ​រេ​ចង្កូត​​ធ្លា.ក់​ចូល​ប្រឡាយ​ទឹកមុខ​ស្ពាន​ខាងលិច​ផ្លូវ​​ក្រឡា.ប់​ផ្ងា​រ​ជើង​ ហើយ​ក្នុង​រថយន្តនោះ គេ​ឃើញ​តែ​​មនុស្ស​ម្នាក់​​បាន​បើកទ្វារ​រថយន្ត​ចេញ​ រួចឡើង​ជិះ​ម៉ូតូ​​ចេញ​ទៅ​​បាត់​ សំណាង​​ល្អ​​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ គេ​​ឃើញ​មាន​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រមាណ​៥​ទៅ​៦​នាក់​បាន​ហៅ​រថយន្ត​​ស្ទូច​ម​ក​ស្ទូច​ភ្លាម​ៗ​ដឹក​ចេញ​ទៅ​បាត់ ​នៅពេល​ស្ទូច​​រថយន្ត​នោះ​ឡើង ​គេ​​ឃើញ​រថយន្ត​មួយគ្រឿង​ខាងលើនោះរង​ការ​​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើ​រ​ទាំងស្រុង​ និង​ក្រ​​ពិត​មួយ​ចំហៀង​ខាងស្តាំ​។

 

អ្នក​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ​ គឺ​បើកបរ​ក្នុង​ល្បឿន​លឿន​ ​មិនដឹងមូល​​ហេតុ​​អ្វី ស្រាប់តែ​រេចង្កូត​ធ្លា.ក់​ចូល​ប្រឡាយ​ទឹក​ សំណាងល្អ​​ហើយ​ទឹក​​ប្រឡាយ​មាន​ជម្រៅ​ត្រឹម​ភ្លៅ ​មិន​លិច​រថយន្ត ហើយ​អ្នកជិះក្នុង​រថយន្ត​​អាច​បើកទ្វា​រថយន្ត​ចេញ​បាន​ និង​​មិន​បង្ក​​គ្រោះ​​ថ្នាក់​ដល់​អ្នក​ដទៃ​ ​គ្រាន់​​តែ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​និង​ចំហៀង​ខាងស្តាំ​៕

ព័ត៌មានដែលជាប់ទាក់ទង