អជ្ញាធរនិងគ្រុមគ្រឿងចក្របានកំពង់តែឃុបឃិតគ្នាបើកដៃឲ្យឈ្មួញកាយដីទួលបុរាណយកទៅលក់ដើម្បីផលប្រយោជផ្ទាល់ខ្លួន……
ខេត្តតាកែវ.ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ មានគ្រុមគ្រឿងចក្រមួយគ្រុមកំពង់កាយដីទួលបុរាណ៌ មួយកន្លែងបានយ៉ាងស្រួល ដោយពុំមានការរំខានពីរសំណាក់អជ្ញាធរមូលដ្ថានឬមន្រ្តីជំនាញណាឡើយ ដែលមានទីតាំងស្ថិតនៅចំណុចទួលពក ភូមិចុងទំនប់ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ។
ក្រុមគ្រឿងចក្រដែលកំពុងតែធ្វើសកម្មភាពកាយដីទួលនេះត្រូវបានគេស្គាល់ថាមានម្ចាស់ឈ្មោះ ញឹម សល់ និងមេការឈ្មោះរ៉ាន់ ដែលជាអ្នកមើលការខុសត្រូវដែលកំពង់កាយដីនេះនិងរកផ្លង់ចាក់ដីឲ្យជួនភ្ញៀវ ជាដីឡូរឬតាមផ្ទះប្រជាពលរដ្ធផ្សេងៗទៀត។
បើតាមបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា.គ្រុមគ្រឿងចក្រទាំងនេះ ត្រូវបានបងប្អូនប្រជាពលរដ្ធរិះគន់ខ្លាំងៗថា កំពង់តែបំភ្លេចបំផ្លាញ់ដីទីទួលបុរាណ៍ដែលជាកេរ្តិ៍ដំណែលតាំងពីយូលុងណាស់មកហើយដែលនៅសេសសល់បន្តិចបន្តួចមិនគិតនាំគ្នាការថែរក្សាការពារទេបែរជាមក កាយដីទួលដោយគ្មានញញើតខ្លាចរអាអ្វីឡើយ ដោយគ្មានអជ្ញាធរឬមន្រ្តីជំនាញ់ពាក់ព័ន្ធធ្វើការចុះស្ទុប់ស្កាត់ឬបង្រ្កាបអ្វីទេ តែផ្ទុយទៅវិញគេតែងតែឃើញអជ្ញាធរឬមន្រ្តីជំនាញ់ចុះមកម្ដងកាលធ្វើការហាមឃាត់ តែឃាត់នេះបែបរបៀបដូចជានិយាយចចាររឿងលាភសក្ខារ:ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
ប្រភពដដែលនៅតែបន្តទៀតថា.ចាប់តាំងពីរលោកអភិបាលថ្មីចូលមកកាន់ដំណែងជាអភិបាលស្រុកអង្គបុរីមកទីទួលត្រូវបានគ្រុមឈ្មួញកំពង់រុកកាយដីទួលជាពិសេសដួចជាដីទួលពកនេះចឹង គ្រប់អភិបាលស្រុកមុនៗគឺមិនអានុញ្ញាតឲ្យមានគ្រុមគ្រឿងចក្រណាមួយមកធ្វើសកម្មភាពកាយអាចម៌ដីយកទៅលក់បានឡើយ តែបើមានបងប្អូនប្រជាពលរដ្ធណាដែលគាត់កាន់កាប់អាស្រ័យផសលើដីទួលក៍ធ្វើទៅ តែពុំមានចេញលិខិតស្នាមឲ្យជាកម្មសិទ្ធិលក់ដូរផ្ទាល់ខ្លួនបានឡើយ ហើយចំពោះគ្រុមគ្រឿងឡានដឹកដីទាំងនេះ វិញសន្យាមុនធ្វើបើផ្លូវខូចនិងជួយជួសជុល តែការនិយាយមិនបានដូចការធ្វើទេ ពេលធ្វើហើយដឹងតែចេញទៅវិញដោយបន្សុល់ទុក្ខបានត្រឹមផ្លូវខូច ហើយបើកបរមិនសូវគោរពសិទ្ធអ្នកដទៃឡើយ ដោយវ៉ៃសុីផ្លេរលឺខ្លាំង បើកបរក្នុងល្បឿនលឿនៗហើយមិនគ្រោបធ្វើឲ្យហុយដី ធ្លាក់អាជន៍ដីចេញពីឡានរាយប៉ាយពេញផ្លវ បានធ្វើឲ្យអ្នកធ្វើដំណើរជិះពីក្រោយធ្វើហុយដីចូលភ្នែករបស់គាត់ពិបាក់ក្នុងធ្វើដំណើរដោយបណ្ដាលឲ្យបញ្ហាចរាចណ៌ក៍ថាបាន ដោយសាររថយន្ដដីទាំងនេះ។
ដួចការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋធំខាងលើនេះដែរ ខាងអង្គភាពព័ត៌មានពុំអាចទំនាក់ទំនងទៅលោក ជា សម្បត្តិខាងជំនាញវប្បធម៌ស្រុក រួមទាំងលោក រស់ ប៊ុនធឿន អភិបាលនៃគណ:អភិបាលស្រុកអង្គបុរីបានទេ ជំុវិញគ្រុមគ្រឿងចក្រដែលកំពង់ធ្វើសកម្មភាពកាយដីទួលពកនេះ តែទោះជាយ៉ាងណាអង្គភាពយើងខ្ញុំនិងរង់ចាំការបក់ស្រាយបំភ្លឺរាល់ជំនាញ់ពាក់ព័ន្ធ
ដូចនេះហើយប្រជាពលរដ្ធសុំសំណុំពរដល់ លោក អ៊ួច ភារអភិបាលនៃគណ:អភិបាលខេត្តតាកែវ គួរតែមានវិធាការណ៍ទៅលើមន្រ្តីក្រោមឱវ៉ាទនិងជាពិសេសគ្រុមគ្រឿងចក្រទាំងនេះដោយអនុគ្រោះផងទាន