ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃា.តកម្ម ដែលជនជាឃា.តករបានកា.ប់សម្លា.ប់ជនរងគ្រោះម្តងហើយម្តងទៀត បណ្តាលឲ្យស្លា.ប់ និងរបួស ដោយចោទប្រកាន់ថា ជាគ្រូអាបធ្មប់ ធ្វើអំពើផ្លូវងងឹតដាក់លើគេ ។
ជនសង្ស័យឈ្មោះ ហោ បារាំង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្នុងនោះសមត្តកិច្ចបានធ្វើការដកហូត ម៉ូតូ១គ្រឿង ម៉ាកយាម៉ាហា ស៊ីរ៉ូស ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1A -5010 និងកណ្តៀវ១ដើម ដងឬស្សី ដែលជាមធ្យោបាយធ្វើសកម្មភាព ។
ចំណែកជនរងគ្រោះមានចំនួន៣នាក់ ក្នុងនោះ១-ឈ្មោះ ស្លេះ ទួន ភេទប្រុស អាយុ៦៥ឆ្នាំ ជាខ្មែរអ៊ិស្លាម (បានស្លា.ប់) ២-ឈ្មោះ ទួន អ៊ីសា ភេទប្រុស អាយុ២៨ឆ្នាំ ខ្មែរអ៊ិស្លាម មុខរបរ នេសាទ (បានរងរបួស) និង៣-ឈ្មោះ រ៉ូន រី ភេទប្រុស អាយុ៣៥ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរ នេសាទ (បានរងរបួស) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើនេះ ។
ដើមចមនៃការចាប់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ជនសង្ស័យបានជិះម៉ូតូ១គ្រឿង និងកាន់កណ្តៀវ១ដើម បានចតម៉ូតូទុកនៅលើផ្លូវបេតុង ក្បែរចំណុចកើតហេតុ រួចបានដើរទៅធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះកំពុងដេកនៅលើគ្រែ ក្នុងរោងមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ជាច្រើនកន្លែង ។ បន្ទាប់មកក្រុមគ្រួសារបានដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ជាអកុសលជនរងគ្រោះបានទទួលមរណៈនៅថ្ងៃនោះទេម្តងទៅ ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនទៅរាជធានីភ្នំពេញបាត់នៅថ្ងៃនោះដែរ ។ លុះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទីព្រឹក ជនសង្ស័យបានជិះម៉ូតូមកដល់ចំណុចកើតហេតុនោះវិញ ដើម្បីធ្វើសកម្មភាពកា.ប់សម្លា.ប់ជនរងគ្រោះម្ដងទៀត ដោយមិនដឹងថាជនរងគ្រោះបានស្លា.ប់នោះទេ នៅពេលទៅដល់ ជនសង្ស័យដៃកាន់កណ្តៀវដដែល ហើយបានស្រែទៅកូនៗជនរងគ្រោះថា «ឪពុកពួកឯង បានធ្វើអំពើផ្លូវងងឹតដាក់អញ! អញនៅមិនសុខទេគឺមកតាមផ្តាច់ជីវិតឲ្យខាងតែបាន» ។
ឃើញដូច្នេះក្រុមគ្រួសាររងគ្រោះ និងអ្នកជិតខាងបានស្ទុះចូលចាប់ខ្លួនជនសង្ស័យ ដែលមិននឹកស្មានថា ជនជាឃា.តករគេបានវិលមករកគុកវិញនោះ ខណៈនៅក្នុងដៃជនសង្ស័យមានកាន់កណ្តៀវ បានស្ទុះទៅកា.ប់កូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ទួន អ៉ីសា រងរបួសចំចង្កេះផ្នែកខាងឆ្វេង១ កណ្តៀវ និងកា.ប់ឈ្មោះ រ៉ូន រី បណ្តាលឲ្យរងរបួសត្រូវចំក្បាលពោះផ្នែកខាងស្ដាំ១កណ្តៀវ កែងដៃខាង ឆ្វេង១កណ្តៀវ និងកែងដៃខាងស្ដាំ១កណ្តៀវ ពេលនោះក៏មានការប្រវា.យប្រតប់គ្នា ធ្វើឲ្យជនសង្ស័យ ត្រូវរងរបួសធ្ងន់ផងដែរ ។
ក្រោយពេលទទួលបានព័ត៌មានខាងលើនោះភ្លាម លោកស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី សហការជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាល ស្រុកកោះធំ ចុះទៅដល់កន្លែងកើតហេតុរួច បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងនាំទៅសាកសួរដើម្បីបន្តនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពកា.ប់សម្លា.ប់ជនរងគ្រោះឈ្មោះ ស្លេះ ទួន (បណ្ដាលឱ្យស្លា.ប់ ) និងឈ្មោះ ទួន អ៉ីសា និងឈ្មោះ រ៉ូន រី ឱ្យរងរបួសប្រាកដមែន ដែលគិតថា ជនរងគ្រោះបានធ្វើ់អំពើអាបធ្មប់ផ្លូវងងឹតដាក់ខ្លួន ធ្វើឱ្យជីវិតរបស់គេរស់នៅក្នុងភាពក្ដៅក្រហាយជាប្រចាំ ។ បានជារូបគេ (ជនសង្ស័យ ) ត្រឡប់មកធ្វើសកម្មភាពម្ដងទៀតនេះ ព្រោះគេមិនបានដឹងថា ជនរងគ្រោះស្លា.ប់នោះទេ បើដឹងស្លា.ប់ក៏មិនមកវិញដែរ ប៉ុន្តែទំនងព្រលឹងជនរងគ្រោះអន្ទងឲ្យរូបគេមកទទួលទោស ទើបបានវិលមកវិញនោះ ៕