#ខេត្តតាកែវ : ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចំណុចឲ្យផែនការការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៤ ខែមិនាឆ្នាំ ២០២៣ វេលាម៉ោង១១និង៣០នាទី បានចុះបង្ក្រាបទីតាំងមួយកន្លែងស្ថិត នៅចំណុចក្នុងភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក ទូច ភេទប្រុសអាយុ 24 ឆ្នាំមុខរបរកម្មករស៊ីឈ្នួលបើករថយន្តដឹកត្រីមានទីលំនៅនៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំងខេត្តតាកែវ។
ក្នុងការចុះបង្ក្រាបកម្លាំងជំនាញបានវត្ថុតាងនៅជាប់ នឹងខ្លួនជនសង្ស័យរកឃើញម្សៅក្រាមថ្លាខំនួន០១កញ្ចប់តូច ទូរសព្ទដៃចំនួន 3 គ្រឿងម៉ាក់ oppo មួយគ្រឿង.LG មួយគ្រឿង នឹងអិនចុចពិល មួយគ្រឿង ) លោហៈ ធាតរួមមាន: ខ្សែក១ខ្សែ ខ្សែដៃ១ខ្សែ ចិញ្ចៀនមួយវង់
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។