ពិតជាហ៊ានមែន !ស្ងាត់ៗ ក្រុមឈ្មួញព័ទ្ធយកដីបឹងដែលជាសម្បត្តិរបស់រដ្ឋ ច្រើនហិចតា មកធ្វើជាកម្មសិទ្ធិរបស់់ខ្លួន”
កំពង់ចាម ÷ដីបឹងរាប់សិបហិចតា ស្ថិតក្នុងភូមិសាស្ត្រភូមិទី១៣ ឃុំព្រែកតានន់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានក្រុមឈ្មួញកំពុងកាប់គាស់ឈូសឆាយក្រវ៉ាត់ព្រំពីកន្លែងមួយទៅកន្លែងមួយទៅលើដីដំបូក ដីព្រៃ និងបឹងជាដើម។
ប្រជាពលរដ្ឋកំពុងខ្វល់ខ្វាយយ៉ាងខ្លាំងដោយអះអាងថាពួកគេមិនមានជំនឿលើមេភូមិ មេឃុំ និងថ្នាក់ស្រុកឡើយ អ្នកខ្លះទៀតបានលើកឡើងថាពួកគេបានប្រាប់ជាច្រើនដង ពីសកម្មភាពរបស់ឈ្មួញ ក៏ប៉ុន្តែសកម្មភាពនោះនៅតែបន្តរបស់ដដែល។
ក្រុមឈ្មួញជាអ្នកទិញដីដែលដឹកនាំដោយបក្សពួកមានឈ្មោះថា ហុង ឈឹម (ហៅថាពូឈឹម) ជាប្រធានសហគមន៍នេសាទមួយបានប្រមូលទិញដីជាច្រើនហិចតា ជាអ្នកតំណាងឲ្យអ្នកមានលុយស្តុកស្តម្ភ ពីពលរដ្ឋក្នុងតំបន់ខាងលើ ក៏ប៉ុន្តែទង្វើធ្វើដែលធ្វើឡើង ដោយមានគ្រឿងចក្របានចូលឈូសឆាយក្រវ៉ាត់ព្រុំទាំងនោះ គឺគ្របដណ្ដប់លើដីព្រៃរបស់រដ្ឋជាពិសេសបឹងដ៏ធំមួយជាកន្លែងដែលប្រជាពលរដ្ឋជាច្រើនគ្រួសារអាស្រ័យផលនិងរស់នៅ រស់នៅចិញ្ចឹមជីវិតដូចជាការយកទឹកទៅស្រោចស្រពចំការច្បារដំណាំជាដើម។
ចំណែកឯលោក យី វណ្ណះ ជាអភិបាលស្រុកកោះសូទិន បានទូរសព្ទប្រាប់មកអ្នកសាលព័ត៌មានរបស់យើងនៅថ្ងៃទី០៣ ខែឧសភាឆ្នាំ ២០២៣ថ្មីៗកន្លងមកនេះ ដោយបញ្ជាក់ថា លោកបានដឹងរឿងនេះដែរ ចំពោះការទិញដីទៅតាមប្លង់គូសវាស់ ក៏ប៉ុន្តែលោកមិនគាំទ្រលើការទិញដីឈានដល់ការរំលោភនិងកាន់កាប់ដីរបស់រដ្ឋនោះទេ ហើយចំពោះបឹងដែលពលរដ្ឋអាស្រ័យ គឺលោកមិនបានស្គាល់ ហើយលោកបានបន្ទោសថ្នាក់ភូមិ ឃុំ ថា ម៉េចក៏មិនបានរាយការណ៍ និងប្រាប់លោកឲ្យបានដឹង។
ចំពោះការទិញដីពីពលរដ្ឋឈានដល់ការរំលោភពាត់ក្រវ៉ាត់ព្រំដីបឹងរបស់រដ្ឋ នៅចំណុចខាងលើ ឯកឧត្តម អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម គឺក្រោយពីអ្នកសារព័ត៌មានបានផ្ដល់ដំណឹងជូន ឯកឧត្តម ហើយឯកឧត្តមមានប្រសាសន៍ថា នឹងឲ្យថ្នាក់ដឹកនាំក្រោមឱវាទ ចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើល។
សូមជម្រាបផងដែរថាយោងតាមច្បាប់ សេចក្តីជូនដំណឹង និងប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមក ហាមប្រាម និងចាត់វិធានការតាមផ្លូវច្បាប់ចំ ពោះបុគ្គណាដែលរំលោភបំពានលើដីបឹងរបស់រដ្ឋ និងប៉ះពាល់ការអាស្រ័យផល សមប្រកបក្នុងជីវភាពជីវិតរស់នៅរបស់ពលរដ្ឋទូទៅ ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺបកស្រាយ ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ ។