(ពត៌មានបន្ធែម ) ទំនាស់រឿងម៉ុងដាក់ស.ពជីដូន ជនសង្ស័យចូលបា.ញ់ដល់ក្នុងផ្ទះ ប្រពន្ធស្លា.ប់ ប្ដីរបួសធ្ងន់
ខេត្តកំពង់ចាម ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានបើករថយន្តម៉ាក់ព្រុស ១គ្រឿង មកឈប់ក្បែរផ្ទះជនរងគ្រោះ ហើយដើរចូលសំដៅមកបន្ទប់ បាញ់ប្រហារ២នាក់ប្ដីប្រពន្ធ ដែលកំពុងដេកនៅលើគ្រែក្នុងផ្ទះ បណ្ដាលឱ្យប្រពន្ធស្លា.ប់ ចំណែកប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅរាជធានីភ្នំពេញ ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិអណ្ដូងត្រាំង ឃុំស្រម៉រស្រុកជើងព្រៃខេត្តកំពង់ចាម ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ក្រោយពេលទទួលទានអាហារថ្ងៃត្រង់ រួចពីរនាក់ប្ដីប្រពន្ធ បានចូលសម្រាកនៅក្នុងបន្ទប់ ក្នុងផ្ទះ ហើយជនដៃដល់បើករថយន្តម៉ាក់ព្រូស មួយគ្រឿង មកឈប់នៅក្បែរផ្ទះ ហើយដើរចូលក្នុងផ្ទះ សំដៅមកបន្ទប់ រួចទាញកាំភ្លើងបា.ញ់លើប្ដីប្រពន្ធ បណ្ដាលឱ្យស្លា.ប់ភ្លាមៗ ចំណែកប្ដីរបួសធ្ងន់ ។
សមត្ថកិច្ចមូលដ្ឋាន បន្តឲ្យដឹងទៀតថា បន្ទាប់ពីបាញ់ប្រហាររួច ឃា.តករ(មិនស្គាល់អត្តសញ្ញាណ)បានប្រញាប់រត់ចេញ ឡើងរថយន្តបើកសំដៅទៅរាជធានីភ្នំពេញ ។ លុះពេលបើករថយន្ត មកដល់ទឹកដីស្រុកបាធាយ ក៏បានប្លុងចោល នៅក្នុងបរិវេណវត្តចាន់ម៉ូលី ក្នុងឃុំផ្អាវ ស្រុកបាធាយ ដោយជនសង្ស័យរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងអាវុធហត្ថស្រុក បានចុះទៅដល់ផ្ទះកើតហេតុ ផងដែរ ។ ចំណែកទីកន្លែងប្លុងរថយន្ត សមត្ថកិច្ច ពិនិត្យក្នុងរថយន្ត មានបន្សល់ទុកទូរសព្ទដៃ ០៣គ្រឿង តែមិនឃើញមានកាំភ្លើង នោះទេ ។
លោកវរៈសេនីយ៍ត្រីស៊ុយ សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកជើងព្រៃ បានអោយដឹងដែរថា ករណីឃា.តកម្មនេះ បង្កឡើងដោយជនល្មើស ឈ្មោះ ឆេង សេង ហៅធីវ ភេទប្រុស អាយុ៤០ឆ្នាំ នៅឈូកវ៉ា២ ភ្នំពេញ លក់គ្រឿងតុបតែងរថយន្ត បានជិះរថយន្ត ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភព 2BL 8356 ប្រដាប់ដោយអាវុធខ្លីមួយដើម មិនស្គាល់ម៉ាក បាញ់ទៅលើពីរនាក់ប្តីប្រពន្ធបណ្ដាលអោយស្លា.ប់ស្រ្តីម្នាក់ និងបុរសជាប្តីរងរបួសធ្ងន់ ។
ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធ រួមមានឈ្មោះ ៖
១. ឈ្មោះ ផុន សុភណ័ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ត្រូវដៃ និងសៀតផ្កា របួសធ្ងន់ បញ្ជូនទៅពេទ្យភ្នំពេញ។
២. ឈ្មោះ ចិន ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវចំខ្ទង់ច្រមុះ ចន្លោះភ្នែក ០១គ្រាប់ ស្លា.ប់នៅកន្លែង។
ចំពោះមូលហេតុ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជាបឋមថាដោយសារមានទំនាស់រឿងដីកប់ស.ពជីដូន នៅក្រោយផ្ទះ។
បើតាមការសាកសួរពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ភាគីស្ត្រីរងគ្រោះ(ស្លា.ប់) និងជនដៃដល់ ជាប់សែស្រឡាយចិន ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។ ពេលមានទំនាស់នឹងគ្នា ស្ត្រីរងគ្រោះបានប្រាប់ជនដៃដល់ឱ្យគាស់យកស.ពជីដូន ដែលដាក់ក្នុងម៉ុង(ផ្នូរសពចិន) មានចម្ងាយប្រហែល ១គីឡូម៉ែត្រ ក្រោយផ្ទះស្ត្រីរងគ្រោះ ឲ្យយកចេញ ទៅដាក់នៅកន្លែងផ្សេងទៅ។ ក្រោយពីមានទំនាស់នេះកើតឡើង ស.ពជីដូន មិនទាន់បានគាស់ទៅដាក់កន្លែងផ្សេងផង ស្រាប់តែនៅថ្ងៃកើតហេតុ ជនដៃដល់បានយកកាំភ្លើងខ្លី ចូលមកបាញ់ប្រហារដល់ក្នុងផ្ទះ តែម្តង ។
ក្រោយបាញ់ប្រហារ កម្លាំងអាវុធហត្ថស្រុក កំពុងសហការជាមួយកម្លាំងនគរបាលបើកប្រតិបត្តិការស្រាវជ្រាវបន្ត ដើម្បីឈានចាប់ខ្លួនជនដៃ ៕