លោក ឌុច ភាស់ កំពុងតែព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន ក្រោយពីហ៊ានចេញមុខ តវ៉ារឿងដីធ្លី ដែលជាសម្បត្តិរបស់រដ្ឋ”

ខេត្តកំពង់ចាម​៖ លោក ឌុច ភាស់ ត្រូវរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីចោទប្រកាន់អាជ្ញាធរ ស្រុកស្រីសន្ធរ ពាក់ព័ន្ធនិងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​។​

បច្ចុប្បន្ន លោក ឌុច ភាស់ កំពុងតែព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន ក្រោយពីហ៊ានចេញមុខ តវ៉ារឿងដីធ្លី ដែលជាសម្បត្តិរបស់រដ្ឋ ក្រោយពីក្រុមឈ្មួញទុច្ចរិត បា​នយកគ្រឿង​ចក្រទៅឈូសឆាយ ប៉ុនប៉ងរំលោភ យកធ្វើជាកម្មសិទ្ធិ ។​

មហាជនទូទៅ មានការងឿងឆ្ងល់ថា ហេតុអ្វី មិនស្រាវជ្រាវ យកក្រុមក្រឿងចក្រទុច្ចរិតទាំងនោះ ជាពិសេសអ្នកពាក់ព័ន្ធ ទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជាគំរូ ដល់អ្នកដែរហ៊ានព្រហើន យកដីរដ្ឋដ៏ទៃទៀត ។​

អ្វីដែរងឿងឆ្ងល់ដេកមិនលក់ បក់មិនល្អើយ គឺគ្រឿងចក្រធំៗណាស់ ហេតុអ្វីពេលដែរគ្រឿងចក្រចូល អាជ្ញារធរគាត់អត់ដឹងថាគ្រឿងចក្រទាំងនោះចូលទៅធ្វើអី។​

យោងតាមការ ខំមិន របស់មហាជន ក្នុងផេករដ្ឋបាលខេត្តកំពង់ចាម គឺខំមិនថា ហេតុអ្វីមិនចាប់អ្នកឈូសឆាយ។

តែទោះជាយ៉ាងណា មហាជនក៏នៅតែគាំទ្រយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាមទាំងអស់ ជាពិសេស អភិបាលខេត្តតែម្តង ដែរលោកតែងតែ ខិតខំជួយពលរដ្ឋ ដែរកំពុងជួបផលលំបាកនាពេលកន្លងមក ៕

ព័ត៌មានដែលជាប់ទាក់ទង