ថ្ងៃច័ន្ទ ៩  រោច ខែជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី 12 ខែមិថុនា ឆ្នាំ2023

ឯកឧត្ដម​ មីន​ ចាន់ធី​ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ និងជាប្រធាន​សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព
បានដឹកនាំក្រុមការងារ នាំយកនូវថវិកា មួយចំនួន មកប្រគល់ជូនដល់លោក ឆន ឆៃឌីន ដែលត្រូវជាសមាជិក នៃអង្គភាពសារព័ត៌មានអាស៊ានដេលី ដោយសារតែ លោក ឆន ឆៃឌីន បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី11 ខែមិថុនា ឆ្នាំ2023
បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់និងស្រាលចំនួន០៤នាក់ នឹងខូចខាត Pass App(កង់បី) ស្ទើរទាំងស្រុង
ដោយបានឃើញអំពីទុក្ខលំបាករបស់បងប្អូនក្រុមការងារអ្នកសារព័ត៌មានយើង
ឯកឧត្តមប្រធាន មានចិត្តអាណិតអាសូរ
ក៏បានដឹកនាំក្រុមការងារនាំយកនូវថវិកាមួយចំនួនជួយដល់លោក ឆន ឆៃឌីន ដើម្បីសម្រួលដល់ការលំបាក របស់លោក  ផងដែរ៕

ព័ត៌មានដែលជាប់ទាក់ទង