(ពត៌មានបន្ថែម) ករណីបុរសម្នាក់ដែលទឹករលកសមុទ្រទាញយកទៅបាត់នៅឆ្នេរអូរឈើទាល ខណៈពេលស្ទុះទៅសង្គ្រោះកូនប្រុសដែលលង់ទឹក……

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលទឹករលកសមុទ្រ
បក់បោកទាញយកទៅ
គិតមកត្រឹមម៉ោងជាង៧យប់ថ្ងៃទី១១មិថុនា២០២៣នេះ ប្រតិបត្តិការស្វែងរកការបាត់ខ្លួននៅឆ្នេរសមុទ្រឆ្នេរអូរឈើទាល មិនទាន់រកឃើញនៅឡើយទេ។

អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានប្រើប្រាស់កម្លាំងសរុប ទាំងសមត្ថកិច្ចនិងក្រុមការងារសង្គ្រោះស្មគ្រ័ចិត្ត ដើម្បីស្វែងរកជនរងគ្រោះនៅសមុទ្រខាងមុខអូរឈើទាលនិងពង្រីកតំបន់ស្វែងរកនៅក្បែរនោះ។
សុំបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ អាយុ៤០ឆ្នាំជាអ្នកដំណើរមកពីរាជធានីភ្នំពេញមកលេងសមុទ្រជាមួយក្រុមគ្រួសារ ហើយនៅម៉ោងជាង១រសៀលថ្ងៃដដែល បុរសរងគ្រោះបានចុះលេងទឹកសមុទ្រនៅឆ្នេរអូរឈើទាលជាមួយកូនប្រុសរបស់ខ្លួនអាយុប្រហែល១០ឆ្នាំ ក្រោយមកក៏ជួបហេតុការណ៍អាក្រក់ ពេលឃើញកូនប្រុសលង់ទឹកសមុទ្រ បុរសជាឪពុកក៍ទៅជួយស្រង់កូនខ្លួនឯងរុញមកខាងលើ(កូនប្រុសនោះរួចផុតពីគ្រោះថ្នាក់) ប៉ុន្តែបុរសជាឪពុកត្រូវរលកសមុទ្រវាយគ្របនឹងបាត់ខ្លួនពីកន្លែងកើតហេតុ៕

ព័ត៌មានដែលជាប់ទាក់ទង