ល្បែងមាន់ជល់តាមអនឡាននៅក្នុងមូលដ្ឋានភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកំពុងបើកលេងយ៉ាងអនាធិបតេយ្យ ខណៈមិនមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានមើលឃើញនោះឡើយ
ភ្នំពេញ៖យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងថាល្បែងសុីសងជល់មាន់តាមអនឡាន បានបើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងមូលដ្ឋាន ហាក់គ្មានអជ្ញាធរ ឬក៏សម្ថកិច្ចណាធ្វើការបង្ក្រាប់នោះទេ ហាក់មានការត្រូវរៅគ្នា និងបើកភ្លើងខៀវពីមន្រ្តីជំនាញពាក់ព័ន្ធ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថា ទីតាំងដែលកំពុងបើកលែងល្បែងសុីសងជល់ល្បែងមាន់តាមអនឡាននោះ គឺបានកំពុងបើកលែងយ៉ាងគគ្រឹកគគ្រេង ដោយបើកឲ្យក្រុមអ្នកញៀនល្បែង លែងដាក់លុយច្រើន ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមការបាត់បង់តំណែងទៀតផង ។
ជាចុងក្រោយប្រពលរដ្ឋនៅមូលដ្ឋានភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមសំណូមពរដល់ជំនាញពាក់ព័ន្ធជាពិសេស លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យទីតាំងនោះផង ដើម្បីកុំឲ្យល្បែងសុីសងរីកដូចផ្សិតនៅក្នុងមូលដ្ឋាននោះ កាលណាមានល្បែងសុីសង គឺវាប្រឈមបញ្ហាអសន្តិសុខនៅក្នុងសង្គមជាច្រើន ដូចជា ចោរកម្ម អំពើហិង្សា និងគ្រឿងញៀនជាដើម។