ប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល រហូតស្អុយរលួយទេីបគេដឹង

ភ្នំពេញ​៖​ បុរសម្នាក់ក្រោយពីទាស់ពាក្យសម្តីជាមួយប្រពន្ធកូន ប្រពន្ធបាននាំកូនទៅស្នាក់នៅបន្ទប់ជួលផ្សេងអស់រយៈពេល៣ខែមកហេីយ ស្រាប់តែសម្រេចចិត្តចងកសម្លាប់
ខ្លួននៅក្នុងបន្ទប់ជួលរបស់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីព្រឹកថ្ងៃទី១៤​ ខែក្កដា​ ឆ្នាំ២០២៣​ នៅបន្ទប់ជួលក្រោយផ្សារកាណាស៊ីធី​ ក្នុងភូមិចោមចៅទី២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះតែម​ សុវុទ្ធី​ ភេទប្រុសអាយុ៤០ឆ្នាំ​ មុខរបរបេីកបរនៅផែស្ងួតសូងួន​ ស្នាក់នៅភូមិចោមចៅទី២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រពន្ធបានឱ្យដឹងថា​ រូបគាត់និងប្តីបានរស់នៅបែកគ្នាតាំងពីខែ៣​មកម្ល៉េះដោយសារការរស់នៅមិនចុះសម្រុងគ្នា​។ លុះមកដល់ថ្ងៃកេីតហេតុក៏មានគេតេមកប្រាប់ថា ប្តីបានស្លាប់នៅក្នុងបន្ទប់ជួលដោយសភាពស្អុយរលួយបាត់ទៅហេីយ។

បេីតាមប្រជាពលរដ្ឋនៅក្បែរខាងបានឱ្យដឹងថា​ បុរសខាងលេីបាត់មិនឃេីញចេញពីក្នុងបន្ទប់អស់រយៈពេល៤ថ្ងៃមកហេីយ លុះមកដល់ព្រឹកថ្ងៃកេីតហេតុមានក្លិនស្អុយនិងមានរុយរោមចេញពីចន្លោះប្រហោងទ្វារទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយសារចងកដោយយកខ្សែចងភ្ជាប់នឹងធ្នឹមបន្ទប់ជួល។

បច្ចុប្បន្ន​សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ព័ត៌មានដែលជាប់ទាក់ទង