ករណីនេះកើតឡើងញឹកញាប់ណាស់ ក្រុមជាងគួរតែមានការប្រុងប្រយត្ន័!!!!

ខេត្តសៀមរាប៖បុរសម្នាក់ ឡើងធ្វើផ្សាសំយ៉ាបផ្ទះ មិនប្រយ័ត្ន ប៉ះខ្សែភ្លើងស្រាតបណ្ដាលអោយឆក់ធ្លាក់ពីលើដំបូលបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ទី ១៦ ខែកក្តដា ឆ្នាំ២០២៣ វេលា ម៉ោង ១០ នឹង១២ នាទី នៅចំណុចភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។

ប្រភពបានឱ្យដឹងថា ករណីខ្សែភ្លើងឆក់នេះជនរងគ្រោះ ឈ្មោះ រ៉េន រស់ (ហៅឆេន ) ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិកររស់នៅភូមិ-ឃុំខាងលើ។ ជនរងគ្រោះ បានសុីឈ្នួលធ្វើសំយ៉ាបផ្ទះ ហើយមិនប្រយ័ត្នបានលើក
ដែកទៅប៉ះខ្សែភ្លើងស្រាត បីខ្សែខាងលើបណ្ដាលអោយឆក់ធ្លាក់ពីលើដំបូលសំយ៉ាបផ្ទះមកដីតែម្ដង រងរបួសធ្ងន់ធ្ងរ ហើយក្រុមគ្រួសារ បានយកមកមណ្ឌលសុខភាព
ស្រីស្នំហើយបានបញ្ជូន បន្តទៅមន្ទីរពេទ្យ បង្អែក ស្រុកក្រឡាញ់។ ម្ចាស់ផ្ទះ ឈ្មោះ រិន សារ័ត្ន ភេទប្រុស មុខរបរ គ្រូបង្រៀន។ រស់នៅភភូមិ- ឃុំ ជាមួយគ្នា៕

ព័ត៌មានដែលជាប់ទាក់ទង