ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានដឹកនាំក្រុមការងារ ទៅមុខសាលាដំបូងរាជធានីភ្នំពេញ ឃ្លាំមើលអ្នកសារព័ត៌មានមួយរូប ដែលត្រូវបានទាហានម្នាក់ប្រើអំណាច គំរាមកំហែង ប៉ុនប៉ងរំលោភបាញ់សម្លាប់

អ្នកសារព័ត៌មានម្នាក់ ត្រូវបានទាហានម្នាក់ ឈ្មោះ ឆឹង វិរៈមុនីរ៉េត ប្តឹងពីបទប្រើហិង្សា មានស្ថានទម្ងន់ទោស និងប៉ុនប៉ងសម្លាប់ ទៅកាន់តុលាការរាជធានីភ្នំពេញ បន្ទាប់ពីអ្នកសារព័ត៌មាន រូបនោះ ស្ទុះទៅជួយប្រពន្ធរបស់ខ្លួន ដែលត្រូវបានទាហានម្នាក់នោះ ប៉ុនប៉ងចាប់រំលោភ និងគំរាមកំហែងបាញ់សម្លាប់។

ករណីនេះបានកើតឡើងតាំងពីខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវទ័ពអាកាស សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ និងបុរសជាប្តី ដែលជាអ្នកសារព័ត៌មាននោះ ទំនាក់ទំនងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ និងបានដាក់ពាក្យបណ្តឹង តែ សមត្ថកិច្ចមិនមានវិធានការ លើសុំរឿងនោះទេ គឺយកសុំណុំរឿងកប់ទុកចោលរយៈពេល ១ខែ។

បើតាមការលើកឡើងរបស់ ស្ត្រីរងគ្រោះ និងបុរសជាប្តី បានឲ្យដឹងថា៖ សមត្ថភាពខណ្ឌពោធិ៍សែនជ័យ មិនរកយុត្តិធម៌ជូនគាត់នោះទេ រហូតដល់ជនសង្ស័យ ជាទាហាន ដាក់ពាក្យបណ្តឹងក្រុមគ្រួសារគាត់ពីបទប្រើហិង្សាមានស្ថានទម្ងន់ទោស និងប៉ុនប៉ងសម្លាប់ ខណៈដែលរូបគាត់បានស្ទុះទៅជួយប្រពន្ធគាត់។

ករណីនេះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានដឹកនាំក្រុមការងារអ្នកសារព័ត៌មានជាសមាជិកនៃសមាគម រួមទាំងមានការចូលរួមអ្នកសារព័ត៌មានរួមអាជីពជាច្រើនទៀត ទៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃ្លាំមើល។

ក្រុមគ្រួសារស្ត្រីរងគ្រោះដោយសារ ការគំរាមកំហែងពីសំណាក់មន្រ្តីទាហាន បានអំពាវនាវដល់ស្ថាប័នតុលាការមេត្តាផ្តល់ភាពយុត្តិធម៌ជូនក្រុមគ្រួសារគាត់ និងមានវិធានការតាមផ្លូវច្បាប់ចំពោះ ជនសង្ស័យដែលបានប្រើសិទ្ធិអំណាចជាទាហាន ប្រើប្រាស់អាវុធ គំរាមបាញ់សម្លាប់ ទៅតាមផ្លូវច្បាប់ផង។

ព័ត៌មានដែលជាប់ទាក់ទង