ភ្នំពេញ៖នារសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានបើកកិច្ចប្រជុំសម្រចទទួល និងតែងតាំង សមាជិកថ្មីចំនួន ៧រូប ដើម្បីចូលរួមបម្រើកិច្ចការងារជាមួយសមាគម ក្នុងការរួមចំណែកជួយសង្គមជាតិ។
ក្នុងឱកាសនោះដែរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានមានប្រសាសន៍លើកឡើងថា សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព គឺជាសមាគមស្របច្បាប់ ដែលទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងការបង្កើតសមាគមនេះឡើង ដើម្បីជួយជោមជ្រែងពង្រីក និងពង្រឹង ផ្តល់ប្រឹក្សាយោបល់ ជូនដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដើម្បីឲ្យវិស័យព័ត៌មាន មានសក្តានុពល និងប្រកបដោយវិជ្ជាជីវៈ។
នាឱកាសនោះដែរ លោក ជុច វី អនុប្រធានទី១ នៃសមាគម ក៏បានធ្វើបទបង្ហាញអំពីគោលការណ៍ និងវិន័យនៅក្នុងសមាគម ជូនដល់សមាជិកសមាជិការ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ និងបានផ្តាំផ្ញើរ សូមឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពទាំងអស់ មានក្រមសីលធម៌ គោរពវិជ្ជាជីវៈ វិន័យ ផ្ទៃក្នុង ឲ្យបានភ្ជាប់ភ្ជួន។
សមាជិកថ្មីចំនួន៧រូប ដែលលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សម្រេចប្រកាសតែងតាំង នឹងទទួលតួនាទីរួមាន៖
១. លោក រី វ៉ាន់នី ចាងហ្វាងគេហទំព័រ VTV HOT NEWS ជាអគ្គលេខាធិការរង
២. លោក ឯម សុវិសាល ចាងហ្វាងគេហទំព័រ TNC NEWS ជាទីប្រឹក្សាសមាគម
៣. លោក ថុង គឹមងួន ចាងហ្វាងគេហទំព័រ ភីសុីអិន ធីវីអនឡាញ ជាទីប្រឹក្សាសមាគម
៤. លោក ឯម សុវិសេដ្ឋ ចាងហ្វាងគេហទំព័រ ភីសុី អុឹម ហត ញូស៍ ជាទីប្រឹក្សាសមាគម
៥. លោក ឌឹម ឆុន ចាងហ្វាងការផ្សាយកាសែត ផែនដីអភិវឌ្ឍន៍ ជាទីប្រឹក្សាសមាគម
៦. លោក អ៊ុំ សីហា ចាងហ្វាងគេហទំព័រ សំណាញ់ ប៉ុស្តិ៍ ជាទីប្រឹក្សាសមាគម
៧. លោក ហ៊ុល សារ័ត្ន និពន្ធនាយករង គេហទំព័រPDA hot news ជាទីប្រឹក្សាសមាគម
មុនបញ្ចប់កិច្ចប្រជុំលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានដាស់តឿនដល់ក្រុមការងារ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំក្នុងសមាគមដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជូនដល់ក្រុមការងារថ្នាក់ដឹកនាំនៃសមាគម និង ជូនពរដល់ថ្នាក់ដឹកនាំក្រុមការងាទាំងអស់ទទួលបានជោគជ័យគ្រប់ភារៈកិច្ច។ VID_20230909_105636_959.mp4 VID_20230909_105637_311.mp4
VID_20230909_105637_548.mp4
VID_20230909_105636_959.mp4