អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន ខណៈលោកមិននៅផ្ទះ

ផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន។ តែទោះយ៉ាងណា ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ទាន់ពេលវេលា។

មូលហេតុបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី

ដោយឡែកពាក់ព័ន្ធនឹងសម្ភារ:ដែលត្រូវខូចខាតនៅក្នុងផ្ទះមានអ្វីខ្លះនោះ មិនត្រូវបានលោក ណូយ វ៉ាន់ណេត ដឹងនៅឡើយទេ ព្រោះពេលនេះលោកកំពុងបំពេញការងារនៅតាមខេត្ត៕

ព័ត៌មានដែលជាប់ទាក់ទង