សូមអនុមោទនា..! ព្រឹកថ្ងៃទី ២ ពិធីបដិបត្តិព្រះកម្មដ្ឋាន និងសង្ឃតាទក្ខិណានុប្បទាន ថ្វាយព្រះរាជមហាកុសល ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១វស្សា នៃការយាងចូលព្រះទីវង្គត «១៥ តុលា ២០១២-១៥ តុលា ២០២៣»
សម្ដេចព្រះរាជគ្រូ ដឹកនាំធ្វើបដិបត្តិធម៌ព្រះកម្មដ្ឋាន សូត្រធម៌ឧទ្ទិសព្រះរាជមហាកុសលនេះ ដោយមានការអញ្ជើញមកបំពេញបុណ្យកុសល មកគោរពព្រះវញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”មានមន្ត្រីរាជកាខេត្ត និងញាតិញោម មហាឧបាសក មហាឧបាសិកា ពុទ្ធបរិស័ទគ្រប់ទិសទីរាជធានីខេត្ត យ៉ាងច្រើនកុះករ នៅមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ថ្ងៃ សៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣