ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តបើកឆ្លងផ្លូវ បានបុ.កបុរសម្នាក់ជិះម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួស និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់កងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ហើយក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យណាត្រាបឹងទំពុន បានទៅដឹកយកជនរងគ្រោះទៅសង្គ្រោះ តែគ្រានោះក៏មានបុរសម្នាក់អាណិតជនរងគ្រោះ ដោយខ្លាចបាត់បង់ទ្រព្យសម្បត្តិទូរស័ព្ទ និងកាបូបលុយរបស់ជនរងគ្រោះ នៅពេលឡើងលើរថយន្តសង្គ្រោះ បុរសរូបនោះក៏តាមមកជាមួយ តែពេលមកដល់មន្ទីរពេទ្យ ស្រាប់តែខាងសន្តិសុខ និងបុគ្គលិកដែលបើករថយន្តសង្គ្រោះបានចោ.ទប្រកាន់បុរសរូបនោះដោយសង្ស័យថា ជាជនសង្ស័យបន្លំលួ.ចយកទូរស័ព្ទអាយហ្វូនភ្នែក៣ របស់ជនរងគ្រោះ ទើបបង្កឱ្យក្លាយជាហិ.ង្សារហូតវា.យតប់គ្នា បណ្ដាលឱ្យរងរបួសបែកមុខមាត់ហូរឈា.មតែម្ដង។
សេចក្តីរាយការណ៍បានបន្តថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមន្ទីរពហុព្យាបាល និងសម្ភពណាត្រាបឹងទំពុន តាមផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះ ឡាំ ចាន់ដា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវខាងបុគ្គលិកពេទ្យណាត្រា ចោ.ទប្រកាន់ថា ជាជនសង្ស័យបន្លំធ្វើជាគ្រួសារ ដើម្បីលួ.ចយកទូរស័ព្ទម៉ាកហ្វូន១៣ប្រូ របស់បុរសជនរងគ្រោះ ក្រោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្ដាលបុគ្គលិកពេទ្យណាត្រាបឹងទំពុន វា.យយ៉ាងចាស់ដៃ រហុតបែកមុខមាត់ តែម្ដង។
តាមការអាះអាងពីបុរសជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញ ឆ្នាំ២០២៣នេះថា គាត់ជិះម៉ូតូជាមួយមិត្តភក្តិ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែចៃដន្យក៏ឃើញគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសជិះម៉ូតូទៅបុ.ករថយន្តតូយ៉ូតាព្រូស ខណៈពេលកំពុងបើកឆ្លងផ្លូវ។ ភ្លាមៗនោះ ក៏ឃើញជនរងគ្រោះរងរបួស ហើយក៏មានរថយន្តសង្គ្រោះមន្ទីរពេទ្យណាត្រាបឹងទំពុន បានមកដល់កន្លែងកើតហេតុ រួចដឹកយកជនរងគ្រោះទៅសង្គ្រោះ។
បុរសខាងលើបន្តថា តែដោយសារធ្លាប់ឃើញមានសារព័ត៌មានតែងតែផ្សាយពីការបន្លំយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដូចជាកាបូបលុយ ទូរស័ព្ទ និងគ្រឿងអលង្ការនៅជាប់ខ្លួនជាដើម ទើបប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានជំរុញឱ្យគាត់ទៅតាមរថយន្តសង្គ្រោះបន្ទាន់ឯកជននោះ ដើម្បីជួយទាក់ទងគ្រួសាររបស់ជនរងគ្រោះ។ តែពេលមកដល់មន្ទីរពេទ្យ គាត់បានយកទូរស័ព្ទរបស់ជនរងគ្រោះដែលកំពុងតែសាកថ្មនៅមន្ទីរពេទ្យ ក្នុងគោលបំណងឆែករកលេខទូរស័ព្ទគ្រួសារជនរងគ្រោះ តែក៏ត្រូវបុគ្គលិករបស់មន្ទីរពេទ្យណាត្រាបឹងទំពុន ឃើញ ហើយក៏ចោ.ទប្រកាន់មកលើរូបគាត់ថា «ជនសង្ស័យបន្លំជាបងប្អូនប៉ងលួ.ចទូរស័ព្ទ» ទៅវិញ។
បុរសខាងលើបន្តទៀតថា «បន្ទាប់ក៏បានទាស់ពាក្យសម្ដីគ្នា រហូតភាគីខាងបុគ្គលិកពេទ្យ ប្រើហិ.ង្សាមកលើរូបគាត់ តាំងពីបរិវេណក្បែរពេទ្យ ហើយពេលនោះរូបគាត់ក៏បានរត់ ដើម្បីឱ្យគេឯងជួយ ដោយរត់រហូតមកដល់ KTV ស្រូវទុំ តាមផ្លូវ៣៧១ នៅតែបុគ្គលិក និងអ្នកបើករថយន្តសង្គ្រោះដេញវា.យ និងមានបំណងចាប់គាត់ដាក់ចូលរថយន្តសង្គ្រោះបន្ទាន់ ពណ៌លឿង គ្មានផ្លាកលេខទៀត។ ប៉ុន្តែពេលនោះ រូបគាត់បានរើបម្រះ រួចរត់ចូលហាង KTV ស្រូវទុំ ទើបបុគ្គលិកពេទ្យចំនួន៥នាក់បានបើករថយន្តចេញបាត់។ បន្ទាប់មកគាត់ក៏ចេញមកក្រៅវិញ រួចទូរស័ព្ទប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដើម្បីសុំអន្តរាគមន៍ និងដាក់ពាក្យបណ្ដឹងពីបទបង្កហិ.ង្សាដោយចេតនា បណ្ដាលរូបគាត់រងរបួស ។
ចំណែកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ បានបញ្ជាក់ដែរថា ក្រោយពីទទួលព័ត៌មាន ករណីបុគ្គលិកមន្ទីរពេទ្យឯកជន បានវា.យទៅលើបុរសម្នាក់ ដែលរងការចោ.ទថា«ជនសង្ស័យលួ.ចទូរស័ព្ទ» បានចុះមកកន្លែងកើតហេតុ ដើម្បីសាកសួរនាំបុរសជនរងគ្រោះ ដែលត្រូវសន្តិសុខបុគ្គលិកពេទ្យចោ.ទជាជនសង្ស័យ និងនាំខ្លួនមកកាន់ប៉ុស្តិ៍ទទួលពាក្យបណ្ដឹង។ ហើយចំណែកខាងសន្តិសុខពេទ្យ និងបុគ្គលិកសរុប៥នាក់ មិនបានចូលខ្លួនមកឆ្លើយបំភ្លឺទេ រង់ចាំសមត្ថកិច្ចប្រើលិខិតអញ្ជើញឱ្យអ្នកដែលពាក់ព័ន្ធចូលមកឆ្លើយបំភ្លឺតាមក្រោយ ៕