ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយភូមិ-សង្កាត់មានសុវត្ថិភាព ពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់បងប្អូនកម្មករ- កម្មការិនី ធ្វើការនៅក្រុមហ៊ុន ជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕