Cambodia Speech and Debate Association បានរកឃើញជើងឯកផ្នែកនិយាយជាសាធារណៈរដូវកាលទី៣

ភ្នំពេញ៖ Cambodia Speech and Debate Association (CSDA) នៅថ្ងៃទី២៤ កញ្ញា បានរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ និយាយជាសាធារណៈ លើកទី៣ (CSDA Public Speaking Season 3 – Charity Edition) នៅសាលប្រជុំនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។

នៅក្នុងវគ្គបេក្ខជន២នាក់ ក្នុងចំណោមបេក្ខជន ១០នាក់ ដែលបានឆ្លងកាត់វគ្គជម្រុះជាច្រើនក្នុងចំណោមបេក្ខជនជិត៥០នាក់បានជាប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត និយាយជាសាធារណៈនេះ។ ការប្រកួតនេះរៀបចំជាពីរផ្នែក មានថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យ។ នៅក្នុងនោះ បេក្ខជន មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបេក្ខនារី មកពីសាលាអន្ដរជាតិវេស្ទើន បានជាប់ជាម្ចាស់ជ័យលាភីប្រចាំកម្មវិធីនេះ។

បើតាមលោកស្រីភិរម្យសុនីតា ដែលជាអនុប្រធានក្តាប់រួមនិងជាប្រធានផ្នែកនិយាយជាសាធារណៈនៃ Cambodia Speech and Debate Association បានឲ្យដឹងថា CSDA រៀបចំកម្មវិធីនេះឡើងដោយសំឡឹងឃើញពីសារៈសំខាន់នៃការនិយាយជាសាធារណៈចំពោះយុវជនដោយជំនាញនេះអាចជួយបង្កើនការគិតបែបស៊ីជម្រៅនិង។ លោកស្រីក៏បានបង្ហាញក្តីសង្ឃឹមក្នុងនាម Cambodia Speech and Debate Association ដោយផ្ទាល់ថា “យើងសង្ឃឹមថាតាមរយៈកម្មវិធីប្រកួតនេះ បេក្ខជនគ្រប់អាចអភិវឌ្ឈការគិតបែបស៊ីជម្រៅនិងសមត្ថភាពភាសារបស់ខ្លួនសម្រាប់ទីផ្សារការងារនាសតវត្សទី២១នេះ។

កម្មវិធីប្រកួតនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រនេះបានទទួលអ្នកចូលរួមទស្សនាចំនួនជិត១០០នាក់ដែលមានសមាសភាពចូលរួមជាសិស្សានុសិស្ស មាតាបិតាអ្នកអាណាព្យាបាល គ្រូបង្រៀន អ្នកសារព័ត៍មាន និងភ្ញៀវកិត្តិយសពីអង្គការសមាគមនានា។ ថវិការដែលទទួលបានពីការរៀបចំកម្មវិធីនេះនឹងត្រូវបង្វែទៅជាមូលនិធិសប្បុរសធម៍ជួយទៅលើផ្នែកអប់រំនិងសុខុមាលភាពកុមារនាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រកួតនេះប្រព្រឹត្តទៅបានដោយមានការឧបត្ថម្ភពីក្រុមហ៊ុន SOMA Group និង សាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានឧបត្ថម្ដដល់គ្រប់ដំណើរការរៀបចំកម្មវិធីនេះតាំងតែពីវគ្គជម្រុះដំបូង។

ព័ត៌មានដែលជាប់ទាក់ទង