ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកជំទាវ ចាយ ចាន្ទីរានី អព្ជើាញចូលរួមកាន់វេនទី៦ នៅវត្ត ៉ត្រពាំងគល់មានលាក់ “
ខេត្តតាកែវ : នាព្រឹក
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣
និងជា
ទិវាគ្រូបង្រៀនពិភពលោក
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកជំទាវ ចាយ ចាន្ទីរានី អព្ជើាញចូលរួមកាន់វេនទី៦ នៅវត្ត ៉ត្រពាំងគល់មានលាក់ ” ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។
នាឱកាសពិធីកាន់វេនទី៦នេះដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកជំទាវ ចាយ ចាន្ទីរានី និងបុត្រាបុត្រី ព្រមទាំង ឧបាសក ឧបាសិកានិង សប្បុរសជននានា ក៏បានចូលរួមជាគ្រឿងឧបភោគ បរិភោគ ផ្សេងៗ ព្រមទាំងថវិការមួយចំនួនជូនដល់ ដូនជី អាចារ្យ ព្រមទាំងទ័យទានសម្រាប់ការកសាងវត្តអារាម និងសម្រាប់ចាប់មជ្បផល ជូនដល់ជីដូន ជីតា មាតិកាទាំង៧សន្តាន ដែលលោកបានចែកឋានទៅ។
ថ្លែងក្នុងពិធីកាន់វេនទី៦នេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ! មិនភ្លេចសោះឡើយ !!! ក្រោមការដឹកនាំនៅដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាបីតា៧មករា ប្រសិនបើគ្មានលោកទាំងទ្វេទេ គឺបច្ចុប្បន្នក៏គ្មានវត្តអារាម សាលារៀន មន្ទីរពេទ្យ វិនិយោគទុន្ននានា។ល។
ដែលបានរំដោះប្រជាជនពីរបបវាលពិឃាត អាវខ្មៅ ៣ឆ្នាំ ៨ខែ និង៧ថ្ងៃ ។
គឺជាពិសេសការផ្ទេរតំណែងដោយសម្លេងនៃការបោះឆ្នោតជាសាកលគាំទ្រ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នាអាណត្តិទី៧ នេះដោយសន្តិភាព គឺខុសពីការផ្ទេរពីនាយករដ្ឋមន្ត្រីមុនៗ គឺមានតែការបង្ហូរឈាមពីជំនាន់មួយទៅមួយ។
ឆ្លៀតក្នុងឪកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុននិងលោកជំទាវ ចាយ ចាន្ទីរានី និងបុត្រា បុត្រី ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមកាន់វេនទី៦ នៃវត្ត ” ត្រពាំងគល់មានលាក់ ” សូមឧទ្ទិសកុសលជូនដល់ញាតិសន្តានទាំង៧ សន្តានមាន មាតា បីតា ជាអ្នកមានគុណ ជីដូន ជីតា សូមទទួលនូវការឧទ្ទិសផលបុណ្យពីកូន ពីចៅៗទាំងអស់គ្នា និង សូមអោយពរជ័យកូនចៅជួបតែសេចក្តីសុខគ្រប់ប្រការកបីឃ្លៀងឃ្លាតឡើយ៕