នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង

និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកចង្ហាន់ និងទេយ្យទាន ព្រមទាំងគ្រឿងបរិក្ខារ រាប់បាត្រ និងវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យ លោកអធិការ នគរបាលខណ្ឌ មន្ត្រីនគរបាលជាតិក្រោមឱវាទ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ៕

ព័ត៌មានដែលជាប់ទាក់ទង