ទីតាំងល្បែង(កាសុីណូ) គ្មានស្លាក នៅជាប់ទ្រូម៉ាន់នី មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ឃុំបឹងរាំង ស្រុកកំរៀង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!។

ខេត្តបាត់ដំបង ÷ ប្រភពអះអាងមកថា! ទីតាំង(កាសុីណូ)គ្មានស្លាកនៅជាប់ទ្រូម៉ាន់នី មួយកន្លែងស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង សង្ស័យគ្មានអាជ្ញាប័ណ្ណ ចេញពីគណ:កម្មការគ្រប់គ្រងពាណិជ្ជកម្ម ល្បែងស៊ីសងនោះទេមើលទៅ? រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ខណៈបនល្បែងល្បែងខុសច្បាប់ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ.!។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! មេបនល្បែង(កាសុីណូ)ដែលសង្ស័យខុសច្បាប់ ស្ថិតក្នុងភូមិសាស្រ្តខាងលើ បានឲ្យមេការគៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យចូលលេងយ៉ាងពពាក់ពពូន មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នុះឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។
ទីតាំងល្បែង(កាសុីណូ)សង្ស័យខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ឃុំបឹងរាំង ស្រុកកំរៀង នៅតែបើកលេងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងទ្រហឹង អឺងកង បែរជាអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិននាំគ្នាទប់ស្កាត់ និងចាត់វិធានការបង្រ្កាបនោះទេ? ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះបានពួកគាត់និយាយថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.ឲ្យមានសុវត្តិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រី មូលដ្ឋាន អនុវត្ត កន្លងមក.!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សូមអំពាវនាវទៅដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភទ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន.!។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ?និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

ព័ត៌មានដែលជាប់ទាក់ទង