Update: ពិតជាខ្លាំងដូចអ្នកស្រុកថាមែន !បុគ្គលកាន់ ប៊ុនលី គំរាមប្តឹងអង្គភាព Asian Dally ទៅតុលាការ ប្រសិនបើមិនបពា្ឈប់ការផ្សាយពីការចាក់ដីចូលស្ទឹងដែលជាសម្បត្តិរដ្ឋ

ចេញផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣

ខេត្តតាកែវ ÷ ក្រោយពីអង្គភាព Asian Dally បានចុះផ្សាយពីការចាក់ដីចូលស្ទឹងដែលជាសម្បត្តិរដ្ឋ និងសង់សំណង់រឹងមាំហាក់ដូចជាផ្គេីននូវបព្ជាារ ចៅហ្វាយខេត្តតាកែវ រួចមក ។ បុគ្គលឈ្មោះ កង ប៊ុនលី បានចាត់អោយតំណាងរបស់ខ្លួនដែលជាចាងហ្វាងកាសែត (ដែលយើងសមិនបព្ចេាញឈ្មោះនិងអង្គភាព) ដើម្បីចរចាជាថ្នូរនិងលុយកាក់បិទពត៌មាន។

ប៉ុន្តែការចរចាជាច្រើនលេីកច្រើនសារ តែអង្គភាព Asian Dally មិនទទួលយកដាច់ខាត រហូតចុងក្រោយគំរាមប្តឹងអង្គភាពយេីងចាំជួបគ្នានៅតុលាការថែមទៀតផង។

សូមបញ្ជាក់ផងដែរថា ÷ បុគ្គលឈ្មោះ កង ប៊ុនលី និងស្ត្រីឈ្មោះ វៀង ដែលចាក់ដីចូលស្ទឹងនិងបឹង ដែលជាសម្បត្តិរដ្ឋដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៍រួមដល់ជីវភាពបងប្អូនក្នុងមូលដ្ឋានយ៉ាងខ្លាំង ដែលពួកគាត់ត្រូវការប្រេីប្រាស់សំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ដែរ។

អង្គភាព Asian Dally យេីងខ្ញុំផ្សាយនូអ្វីដែលជាការពិត ពីសុខទុក្ខប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត។

Asian Dally សូមស្វាគមន៍ក្នុងការទទួលបណ្តឹងពីបុគ្គល កង ប៊ុនលី និងស្រ្តីឈ្មោះ វៀង គ្រប់ពេលវេលា។

ពិតណាស់ !ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាពិសេសយុវជនបន្តវេន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសមានការរីកចម្រើនគ្រប់វិស័យ សាលារៀន មន្ទីរពេទ្យ វត្តអារាមនានា ផ្លូវថ្នល់ស្អាត អ្នកវិនិយោគទុននានាបន្តបណ្តាក់ទុន្នរកសុីគ្រប់បណ្តាប្រទេស។ល។ ប្រទេសមានស្ថិរភាពនយោបាយ ។ ដូច្នេះប្រជានុរាស្ត្រហេីយ និងសុំជាម្លប់ដ៏ត្រជាក់ពីសម្តេចតរៀងរហូតទៅ។

ប្រជាពលរដ្ជក៏ដូចជាអង្គភាពសារព៌តមានយេីងខ្ញុំ សូមសំណូមពរដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម
មេត្តាចាត់មន្ត្រីចុះមកអធិការកិច្ចក្នុងការស៊ីបអង្គេត មេីលថាតេីសំណង់រឹងមាំដែលចាក់រំលោភចូលស្ទឹងទន្លដែលជាសម្បត្តិរដ្ឋរបស់បុគ្គឈ្មោះ កង ប៊ុនលី និងស្រ្តីឈ្មោះ វៀង និងបក្សពួកនេះអះអាងថា មានច្បាប់ដល់ខេត្តតាកែវ និងមន្ទីរពាក់ព័ន្ធអស់ហើយឬយ៉ាងណា? ជៀសវាងបុគ្គលរូបនេះយកឈ្មោះថ្នាក់ដឹកនាំខាងលេីមកប្រេីប្រាស់ កាងនូវទង្វើខុសច្បាប់ដែលនាំអោយប៉ះពាល់ដល់កិតិ្តយសឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងមន្ទីរនានាក្នុងខេត្តតាកែវផងដែរ ៕

ព័ត៌មានដែលជាប់ទាក់ទង