ខេត្តតាកែវ 👮អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖ ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទី ស្ថិតក្នុងភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន០៤នាក់៖

ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ

————————————

👮អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖ ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទី ស្ថិតក្នុងភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន០៤នាក់៖១/ឈ្មោះ អូន សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជាអ្នកកាន់ដុំថ្មវាយទៅលេីជនរងគ្រោះ) ២/ឈ្មោះ អ៊ុក សម្ផស្ស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជាអ្នកជិះម៉ូតូឌុបឈ្មោះ អូន សីហា) ៣/ឈ្មោះ ញឹម ចៅវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជាអ្នកគប់ដុំថ្មទៅលេីជនរងគ្រោះ) ៤/ឈ្មោះ អែម ឆាលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជាអ្នកគប់ដុំថ្មទៅលេីជនរងគ្រោះ)។ ពេលធ្វេីសកម្មភាពឈ្មោះ អ៊ុក សម្ផស្ស ជាអ្នកឌុបឈ្មោះ អូន សីហា បានយកដុំថ្មកាន់នឹងដៃរួចវាយទៅលេីជនរងគ្រោះឈ្មោះ ថា កក្កដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវចំក្បាលពីក្រោយផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ (ក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ) ចំណែកឈ្មោះ ញឹម ចៅវ៉ា និងឈ្មោះ អែម ឆាលី បានយកដុំថ្មគប់ទៅលេីក្រុមរបស់ជនរងគ្រោះ(តែគប់មិនត្រូវទេ) ខណៈពេលដែលជនរងគ្រោះនិងមិត្តភក្តិកំពុងជិះម៉ូតូចេញពីវត្តពាមមង្គលបូរី សំដៅទៅផ្ទះវិញ។ ក្រោយធ្វេីសកម្មភាពរួច ជនសង្ស័យទាំងបួននាក់ ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹងនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប ធ្វេីការស្រាវជ្រាវដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កម្លាំងយេីងឃាត់បានជនសង្ស័យខាងលេី យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដេីម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ #0977780068 សូមអរគុណ!

ព័ត៌មានដែលជាប់ទាក់ទង