(ខេត្តតាកែវ)(សេចក្ដីបំភ្លឺ) អធិការដ្ឋាននគរបាលស្រុកទ្រាំង: មានកិត្តិយស សូមគោរពជម្រាបជូនដល់បងប្អូនមហាជន មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

មានFacebook page ឈ្មោះ Sothea comedy បានបង្ហោះវីដេអូរ ពាក់ព័ន្ធនិងករណីក្មេងស្ទាវដេញកាប់យក ម៉ូតូ នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។

សូមបញ្ជាក់ថា : Video ដែលគណនីFacebook ខាងលើបានបង្ហោះគ្រាន់តែជាការសម្ដែង ដើម្បីអោយមានអ្នកចូលមើលច្រើន ដើម្បីរកលុយពីFacebook តែប៉ុណ្ណោះ ទន្ទឹមនឹងនោះវាបានធ្វើអោយប៉ះពាល់ និងបំពុលសង្គម ។ អធិការដ្ឋាននគរបាលស្រុកទ្រាំង ក៏បានអញ្ជើញម្ចាស់គណនីខាងលើ មកអធិការដ្ឋាន ដើម្បីធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យាគាត់អោយបញ្ឈប់ផលិតវីដេអូរណាដែលធ្វើអោយប៉ះពាល់ និងបំពុលសង្គមតទៅទៀត ។

អាស្រ័យដូចបានគោរពជម្រាបជូន ខាងលើសូមបងប្អូនមហាជន កុំមានការយល់ច្រលំ ។

សូមអគុណ

ព័ត៌មានដែលជាប់ទាក់ទង