សូមចូលរួម:គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ តុលា បណ្តាលឲ្យមនុស្សស្លាប់ ០៧នាក់(ស្រី ០នាក់) និងរបួសធ្ងន់ស្រាល ២៩នាក់(ស្រី ០៧នាក់)

រាជធានីភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ២៩នាក់ (ស្រី ០៧នាក់) និងមិនពាក់មួកសុវត្ថិភាព ២៣នាក់ (យប់ ១៤នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០នាក់), របួសធ្ងន់ ២២នាក់(ស្រី ០៦នាក់), និងរបួសស្រាល ០៧នាក់ (ស្រី ០១នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២៥លើក (យប់ ១១លើក), រួមមាន ៖ កត្តាល្បឿន ១៦លើក (ស្លាប់ ០៥នាក់), មិនគោរពសិទ្ធ ០១លើក ,មិនប្រកាន់ស្តាំ ០២លើក(ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក ,បត់គ្រោះថ្នាក់ ០១លើក,កត្តាយាន០២លើក និងភ្លើងសញ្ញា០១លើក(ស្លាប់ ០១នាក់) ៕

ព័ត៌មានដែលជាប់ទាក់ទង