ផ្ទុះរឿងធំហេីយ ! ជនរងគ្រោះដែលចាញ់បោកមន្ទីរពហុព្យាបាលមេក្រូ ” អ អុីល វី “សុំអន្តរាគមន៍ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ : យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ គា សុភណ័ប្តូរប្រាក់ទីដប់ បានបង្ហោះនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នេះ
ដែលអង្គភាពយេីងខ្ញុំសូមដកស្រង់អត្ថន័យដូចតទៅនេះ ÷

សូមគោរពសម្តេច ធិបតី ហ៊ុនម៉ាណែត ជួយពួកគាត់ផង
ពួកគាត់ជាអ្នកជំងឺដែរតម្រូវមកព្យាបាល នៅប្រទេសឥណ្ឌា ដែលបានចាញ់បោក ឈ្មោះ ង៉ែត សំអូន ជាអគ្គនាយកមន្ទីពេទ្យមេក្រូ អ.អុីល.វី និង ឈ្មោះទូច រិទ្ធីយ៉ា ជាអគ្គនាយករងមន្ទីពេទ្យមេក្រូ អ.អុីល.វី ដែលធានាក្នុងការព្យាបាលនៅប្រទេស ឥណ្ឌា តែមកដល់ថ្ងៃនេះហើយ ពួកខ្ញុំនៅមិនទាន់ទទួលបានការព្យាបាលនោះទេ  ចំពោះថវិការពួកខ្ញុំបានចំណាយរួចរាល់ក្នុងម្នាក់ៗ ដែលទាបបំផុត ៥ មុឺនដុល្លារ ហើយពួកខ្ញុំម្នាក់ៗ បានស្នាក់នៅប្រទេសឥណ្ឌារយះពេល៧ទៅ ៨ខែហើយ ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ សព្វថ្ងៃនេះពួកខ្ញុំកំពុងមានការលំបាកនិងចំណាយច្រើន នៅ ប្រទេសឥណ្ឌា
ពួកខ្ញុំជនរងគ្រោះ មាន ចំនួន ៤នាក់ ស្នើរសុំ ទៅ សម្តេច ធិបតី ហ៊ុនម៉ាណែត ជួយអន្តរគមន៍ ក្នុងរឿងនេះផង
សូមគោរពសម្តេច ធិបតី ហ៊ុនម៉ាណែត ជួយពួកខ្ញុំផង ។

សូមសម្តេច ធិបតី ជួយដល់ពួកខ្ញុំផង ឥឡូវអស់ថវិកា និងអាចអស់ទាំងជីវិត មានតែសម្តេចទេអាចជួយខ្ញុំបាន។

អង្គភាពសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅអគ្គនាយកមីក្រូ ង៉ែត សំអូន អគ្គនាយកមេក្រូ ” អ.អិល.វី ” ប៉ុន្តែមិនអាចទំនាក់ទំនងចូល ៕

ព័ត៌មានដែលជាប់ទាក់ទង