ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន នៅខណ្ឌសែនសុខ ត្រូវបានកម្លាំងចំរុះ បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ (អតីតសង្សារ) ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (ដោយសារការប្រច័ណ្ឌ) នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ នៅត្រង់ចំណុច ភូមិ អង្គសាលា ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានដែលជាប់ទាក់ទង