យោងតាមប្រភពពីស្ត្រីម្នាក់ដែលសុំមិនអោយបព្ចេាញឈ្មោះ បានផ្តល់បទសម្ភាសន៍មកកាន់អង្គភាពយេីងក្នងការផ្តល់បទពិសោធន៍សំរាប់ប្រជាពលរដ្ឋខ្មែរ កុំចាញ់ឧបាយកលទុច្ចរិតរបស់ក្រុមបោកតាមប្រព័ន្ធអនឡាញដូចជារូបគាត់ទៀត ។
អង្គភាពយេីងខ្ញុំសូមដកស្រង់នូវសំដីរបស់បងស្រីម្នាក់ ដែលចាញ់បោកក្រុមឆបោកតាមប្រពន្ធអនឡាញដូចតទៅនេះ ÷
កាលពីកំឡុងពេលភ្ជុំបិណ្ឌយេីងថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Larry Ben ដែលបុរសនោះប្រាប់ថា គេនៅចក្រភពអង់គ្លេស
បានទំនាក់ទំនងមកហ្វេសប៊ុកបងស្រីម្នាក់ដែលសុំមិនបព្ចេាញឈ្មោះ ដោយបុគ្គលនោះនិយាយថា ធ្វើពិធីខួបកំណើតកូនស្រីគេហេីយ គេនិងមានរបស់អោយបងស្រីដែលនឹកស្មានមិនដល់ ។ ស្អែកឡេីងគេទៅផ្សារទំនេីបដោយថតរូបភាពស្អែកជេីង២គូរ ,ទូរស័ព្ទទំនើបៗ, សៀវភៅវចនានុក្រមខ្មែរ ,មាស, សំលៀកបំពាក់ផ្សេងៗ,និងលុយ5មុឺនដុល្លារ ដោយថតដាក់ក្នុងវ៉ាលី ហើយផ្ញើរតាមរយះក្រុមហ៊ុនដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា។ ហើយកំណត់តែរយះពេលតែមួយថ្ងៃប៉ុណ្ណោះនិងមកដល់ប្រទេសកម្ពុជាហើយ ព្រោះឥវ៉ាន់នេះប្រញាប់ចេញបានគេមកលឿន។
លុះស្អែកឡេីងរបស់របរដូចជា មាស,ទូរស័ព្ទដៃ,សំលៀកបំពាក់,និងលុយ5មុឺនដុល្លា ដែលគណនេយ្យហ្វេសបុកឈ្មោះ Larry Ben
បានទំនាក់ទំនងមកបងស្រីដែលរងគ្រោះ
អោយចេញតែថ្លៃ 600ដុល្លារ បានហេីយព្រោះគេទូទាត់ជាមួយថ្លៃដឹករួចរាល់អស់ហេីយ។ ដោយការជឿទុកចិត្តបងស្រីដាក់លុយ 600$ តាម wingវេរលុយ ដោយលេខអ្នកទទួលជាលេខស្រុកខ្មែរ ។
គ្រាន់តែដាក់ទៅអស់ 600$ ហើយភ្នាក់ងារក្រុមហ៊ុនដែលអះអាងថា ជាក្រុមហ៊ុនផ្ញើរឥវ៉ាន់ពីក្រៅស្រុក បានទំនាក់ទំនងមកបងស្រីដែលរងគ្រោះថា
ឥវ៉ាន់ដែលផ្ញើរមកនោះត្រូវគយនៅព្រលានយន្តហោះចាប់ហើយ ព្រោះជារបស់ខុសច្បាប់ ដោយគយតម្រូវអោយបង់ពន្ធចំនួន 3000$ ទេីបគេអោយឥវ៉ាន់នោះមកវិញ។
ដោយបងស្រីរងគ្រោះបព្ជាក់ថា គាត់គ្មានលុយច្រើនដល់ម្ល៉ឹងទេ ដោយប្រាប់ថាមានតែ 500$ ប៉ុណ្ណោះ ខណៈពេលនោះ
ភ្នាក់ងារក្រុមហ៊ុនដែលអះអាងថា ជាក្រុមហ៊ុនផ្ញើរឥវ៉ាន់ពីក្រៅស្រុក បានប្រាប់វិញថា 500$ ក៏បានដែរ រួចគាត់ដែលជាស្ត្រីរងគ្រោះក៏វេរប្រាក់តាម Wing 500$
អោយទៀត។
រយះពេល២ថ្ងៃក្រោយ ភ្នាក់ងារក្រុមហ៊ុនដែលអះអាងថា ជាក្រុមហ៊ុនផ្ញើរឥវ៉ាន់ពីក្រៅស្រុក បានធ្វើការទំនាក់ទំនងមកស្ត្រីរងគ្រោះបន្តទៀត ដោយប្រាប់ថា បង់លុយតែ 1000$ទៀត ប៉ុណ្ណោះ និងអោយបុគ្គលិកដឹកជព្ជូានដឹកឥវ៉ាន់ទៅដល់ផ្ទះតែម្តង ។ ដោយមានភាពជឿជាក់បងស្រីរងគ្រោះ ក៏យកម៉ូតូស៊េរីសង់ 022
ទៅលក់បានលុយ 1560$ ក៏ដកលុយ 1000$ ផ្ញើរតាមWige អោយ
ភ្នាក់ងារក្រុមហ៊ុនដែលអះអាងថា ជាក្រុមហ៊ុនផ្ញើរឥវ៉ាន់ពីក្រៅស្រុកនោះទៀត។
លុះស្អែកឡើងភ្នាក់ងារក្រុមហ៊ុនដែលអះអាងថា ជាក្រុមហ៊ុនផ្ញើរឥវ៉ាន់ពីក្រៅស្រុក បានធ្វើការទំនាក់ទំនងមកបងស្រីរងគ្រោះបន្តទៀត ដោយលួងលោមដោយអោយផ្ញេីរលុយ 500$ ទៀតនឹងយកឥវ៉ាន់មកដល់ផ្ទះហើយ ដោយមានការជឿជាក់បងស្រីរងគ្រោះ ក៏ផ្ញេីរ 500$ទៀត ដែលជាលុយសល់ពីការលក់ម៉ូតូ ។
បន្ទាប់២ថ្ងៃក្រោយមកភ្នាក់ងារក្រុមហ៊ុនដែលអះអាងថា ជាក្រុមហ៊ុនផ្ញើរឥវ៉ាន់ពីក្រៅស្រុក បានទាក់ទងមកបងស្រីដោយប្រាប់ថា ឥវ៉ាន់រៀបចំចេញទៅហើយ
សុំអោយបងស្រី ផ្ញេីរលុយ 500$ ថ្លៃសន្តិសុខដឹកជញ្ជូននិងការពារសុវត្តិភាពនៃឥវ៉ាន់នោះ និងដឹកទៅដល់ផ្ទះហើយ ។
ដោយមានការជឿទុកចិត្តនិងដោយការនិយាយល្អៗ លួងលោមពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Larry Ben ទេីបធ្វើអោយគាត់មានការជឿជាក់ ។
សូមបញ្ជាក់ថា : រាល់លេខទំនាក់ទំនង
ភ្នាក់ងារក្រុមហ៊ុនដែលអះអាងថា ជាក្រុមហ៊ុនផ្ញើរឥវ៉ាន់ពីក្រៅស្រុក គឺតែងតែប្តូរលេខរហូត រួមទាំងលេខវេរលុយតាម Wing ។
បងស្រីរងគ្រោះដែលចាញ់បោកតាមរយះគណនេយ្យហ្វេសប៊ុក ឈ្មោះ Larry Ben
គឺសរុបជាទឹកប្រាក់អស់ 3100$ ដោយវេរតាមភ្នាក់ងារ Wing ចំនួន5 លេីកតែប៉ុណ្ណោះ ។
បងស្រីរងគ្រោះដែលចាញ់បោកក្រុមឆបោកតាមប្រព័ន្ធអនឡាញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណ: មិននិងជឿជាក់ឬចង់ស្គាល់រកស៊ីជាមួយអ្នកទំនាក់ទំនងតាមប្រព័ន្ធ សូមមេត្តាសិក្សាអោយបានច្បាស់លាស់សិន ជៀសវាងចាញ់បោកដូចជារូបគាត់នេះជាបទពិសោធន៍ស្រាប់។
ជាទីបព្ចាប់នេះបងស្រីដែលរងគ្រោះពីការចាញ់បោករបស់ពួកបោកតាមប្រព័ន្ធអនឡាញ សូមសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ សូមមេត្តាជួយធ្វើការស្រាវជ្រាវក្រុមឆបោកដោយប្រើរូបភាពផ្សេងៗ សូមយកក្រុមនេះមកផ្តន្ទាទោសតាមច្បាប់អោយបានធ្ងន់ធ្ងរជាទីបំផុត៕