រកឃើញប៉ូលិសខេត្តព្រៃវែង ១១នាក់ ជាអ្នកប្រើប្រាស់គ្រឿងញៀ.ន! ត្រូវបានបព្ចាូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនថ្នាំ

ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានប្រកាសថា ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាន​នគរបាល ខេត្តព្រៃវែង បានបើកយុទ្ធនាការធ្វើតេស្តស្វែងរក​សារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាន​នគរបាលក្រុង-ស្រុក ទាំង ១៣ វរនគរបាលការពារព្រំដែន លេខ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ១១៦ឃុំសង្កាត់ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង​។

សេចក្តីប្រកាស បន្តថា ជាលទ្ធផល គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ បានស្វែងរកឃើញមន្ត្រីនគរបាល ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់។

ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានប្រកាសថា ស្នងការដ្ឋាន បានបញ្ជូនមន្ត្រីនគរបាល ទាំង ១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែក ចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ នាពេលក្រោយ៕

ព័ត៌មានដែលជាប់ទាក់ទង