ទីតាំងខេធីវី មួយកន្លែងបើកទទួលភ្ញៀវ ចូលប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹគកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន នៅរក្សាភាពស្ងៀមស្ងាត់ “
ខេត្តកណ្តាល÷ប្រភពពីពលរដ្ឋបានឲ្យដឹងថា ទីតាំងមួយកន្លែង តែមានឈ្មោះយីហោ galaxy ១៤២ KTV ដែលមានទីតាំងស្ថិតនៅភូមិព្រែកសឹង ភូមិសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល (តែឥឡូវត្រូវគេកាត់ចូលក្រុងសំពៅ)
បានបើកទទួលភ្ញៀវជាតិ និងអន្តរជាតិ រួមមាន ខ្មែរ វៀតណាម ចិន មកប្រើប្រាស់គ្រឿងញៀន យ៉ាងពពាក់ពពូន គ្មានឃើញសមត្ថកិច្ចណា អើពើ អ្វីបន្តិចសោះឡើយ សង្ស័យត្រូវថ្នាំម្ចាស់ទីតាំងខាងលើនេះហើយ បានជាមិនហ៊ានបង្ក្រាប ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ទីតាំងខាងលើបើកទទួលភ្ញៀវប្រើប្រាស់នៅសារធាតុញៀន ក្នុងនោះចន្លោះម៉ោង ១២ យប់ រហូតដល់ម៉ោង ១០ព្រឹក ដែលមានមនុស្សរាប់រយនាក់ឯណោះ ចេញចូលម្ដងៗ ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ សំណូមពរដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមចាត់តាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផង ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !