គយច្រកដូនរត្ន័ខេត្តត្បូងឃ្មុំនិងអន្តោប្រ វេសន៌សហការគ្នាប្រព្រឹត្តអំពើពុករលួយ ព្រោះអាងមានខ្នងបង្អែករឹងមាំរឺយ៉ាងណា…

តាមប្រភពពីប្រជាពលរដ្ឋនៅច្រកដូនរត្ន័ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្ន គយនិងអន្តោប្រវេសច្រកដូនរត្ន័ នៅតែប្រើតួនាទី និងអំណាច ប្រមូលលុយ តាមរបៀបពុករលួយដោយគ្មានចេញវិក័យបត្រយ៉ាងពេញទំហឹងពីពលរដ្ឋ។ ឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីប្រធាន ការិយាល័យគយនិងអន្តោប្រវេសច្រកដូនរត្ន័ ។

ក្រុមប្រជាពលរដ្ឋដែលដឹកនៅជ័រកៅស៊ូនិងកសិផលក៏ដូចជាទំនេញផ្សេងៗ ឆ្លងកាត់ច្រកដូនរត្ន័បានរអ៊ូរទាំយ៉ាងខ្លាំងថាគយនិងអន្តោប្រវេសច្រកដូនរត្ន័ ៗនេះទាមទាយកប្រាក់ពីពួកគាត់តាមតែអំពើចិត្តដោយគ្មានលិខិតស្នាមនិងវិ ក័យបត្រអ្វីទាល់តែសោះជាយូរឆ្នាំណាស់មកហើយហើយពួកគាត់ចេះតែ បង់ប្រាក់តៗតាមគ្នាទៅព្រោះខ្លាចទាំងគយនិងអន្តោប្រវេសចាប់និង ផាកពិន័យពួកគាត់។តើអោយប្រជាពលរដ្ឋទៅរំពឹងអ្វីទៀតបើសម័យនេះទៅ ហើយនៅតែមានទង្វើរបែបនេះកើតមានទៅលើពលរដ្ឋ ពលរដ្ឋសូមស្ទើរ ដល់អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករក៏ដូចជាអន្តោប្រវេសមេត្តា ចាត់មន្ត្រីចុះមកត្រួតពិនិត្រនិងជួយដោះស្រាយនូវរឿងទាំងនេះជូនពលរដ្ឋ

ផង

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាម វិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំ ទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូម អគុណ!

ព័ត៌មានដែលជាប់ទាក់ទង