លោកតួធានទឺបានចាត់ទុក ករណីអ្នកសារព៍ត័មានមួយចំនួនផ្សព្វផ្សាយនូវព៍ត័មានមិនពិតញុះញុងបណ្តាលអោយប៉ះពាល់នៅកិត្តិយស់និងសេចក្តីថ្លៃថ្នូររបស់រូបលោកនិងសមត្ថកិច្ចដែលកំពុងអនុវត្តន៍ច្បាប់

កាលពីពេលថ្មីៗនេះមានបណ្តាញសារព៍ត័មានមួយចំនួនបានចេញផ្សាយនៅព៍ត័មានជារឿងមិនពិត និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ និងមានចរិកញុះញង់ឱ្យសាធារណជនរើសអើងមន្ត្រីសមត្ថកិច្ច និងបានព្រមានចាត់វិធានការច្បាប់ផងដែរ។ដោយអ្នកសារព៍ត័មានទាំងនោះមិនបានចុះមកយកព៍ត័មានពិតជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុនោះទេបែជាយកនូវរូបភាពចាស់ៗដែលជាជម្លោះរវាងលោកតួធានទឺនិងលោកជុនធីដែលត្រូវបានបិទបញ្ចប់យូរឆ្នាំមកហើយដោយយករូបភាពចាស់ទាំងនោះមកចោទប្រកាន់លោកតួធានទឺថាបានយកគ្រឿងចក្រមកឈុះឆាយបំផ្លិចបំផ្លាញផ្ទះពលរដ្ឋទាំងដែលផ្ទះដែលធ្វើពីសង្កសីតូចៗទាំងនោះមិនមានខូចខាចបន្តិចទាល់តែសោះហើយគ្មានប្រជាពលរដ្ឋរស់នៅទាល់តែសោះដែលមានតែស្មៅដុះស៊ុបទ្រពតាមរយះការជួបសម្ភាសផ្ទាល់និងយកនៅព៍ត័មានពិតជាក់ស្តែងនៅកន្លែងកើតហេតុរវាងក្រុមការងារយើងនិងលោកតួធានទឺបានបំភ្លឺថារាល់អ្នកព៍ត័មានដែលផ្សព្វផ្សាយកន្លងមកមិនបានចុះមកទីតាំងដែលកើតហេតុនិងសាកសួរទៅអាជ្ញាធរដើម្បីទទួលបាននៅព៍ត័មានពិតជាក់ស្តែងនោះទេគឺទទួលបានតែព៍ត័មានពីជនដែលលោកសង្ស័យថាជាព៍ត័មានដែលទទួលបានពីគូរជម្លោះរបស់លោកកន្លងមកហើយយកទៅចេញផ្សព្វផ្សាយទាំងងងិតងងុលតែប៉ុណ្ណោះហើយលោកក៏បានបញ្ជាក់ទៀតថាលោកសូមទទួលស្វាគមន៍នូវគ្រប់បងប្អូនអ្នកសារព៍ត័មានទាំងអស់ប្រសិនបើចង់បាននៅព៍ត័មានពិតច្បាស់ការសូមអញ្ចើញមកថតផ្តិតយកនៅរូបភាពជាក់ស្តែងនិងមកយកនៅព៍ត័មានពិតពីអាជ្ញាធរហើយសូមបញ្ឈប់នូវវប្បធ័រផ្សព្វផ្សាយនៅព៍ត័មានមិនពិតបំផ្លើសបំភ្លៃក្រោមចេតនាញុះញង់លាបព៍ណទាំងស្រុងដល់អ្នកដ៏ទៃបណ្តាលអោយប៉ះពាល់ដល់កិត្តិយស់របស់លោកនិងសម្តត្ថកិច្ចដែលលោកខិតខំប្រឹងប្រែងអនុវត្តន៍ច្បាប់បំរើប្រជាពលរដ្ឋលោកបានបន្ថែមទៀតថាប្រសិនបើលោកបានប្រព្រឹត្តដូចសារព៍ត័មានមួយចំនួនផ្សព្វផ្សាយមែនម្លេះសមត្ថកិច្ចប្រាកដណាស់និងចាប់លោកយកទៅអនុវត្តច្បាប់ជាក់ជាមិនខានដោយមិនទុកអោយលោកនៅមានពេលវេលាជួបនិងផ្តល់នូវបទសម្ភាសជូនអ្នកសារព៍ត័មានពេលនេះឡើយម្យ៉ាងវិញទៀតចំពោះពាក្យបណ្តឹងដែលលោកបានប្តឹងទៅបុគ្គល់មួយចំនួននោះគឺក្នុងគោលបំណងកាពារសុវត្ថិភាពផ្ទាល់ខ្លួនព្រោះបុគ្គល់ទាំងនោះបានចូលមកក្នុងទីតាំងដីនិងលំនៅដ្ឋានរបស់គាត់ដោយមានកាំបិតនិងវត្ថុរឹងមួយចំនួនតែនៅពេលសមត្ថិកិច្ចទទួលបាននៅបណ្តឹងអំពីពលរដ្ឋហើយលោកកោះហៅមកសាកសួរបែជាភ័យខ្លួនហើយរត់ទៅប្តឹងស្ថាប័នតុលាការហើយយកនៅក្រដាស់បណ្តឹងដែលវ៉ៃបញ្ចូលទៅតុលាការនោះទៅអោយសារព៍ត័មានមួយចំនួនផ្សព្វផ្សាយបំផ្លើសទាំងងងឹតងងុលជាចុងក្រោយលោកក៏សូមគោរពនិងថ្លែងអំណរគុណចំពោះបងប្អូនអ្នកសារព៍ត័មានទាំងអស់ដែលល្អៗដែលលោកចូលរួមផ្សព្វផ្សាយនៅព៍ត័មានពិតជួយសង្គមនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ជាន់ថ្នាក់ដែលលោកតែងតែប្រឹងប្រែងបំរើពលរដ្ឋដោយលោកដឹងច្បាស់ណាស់ថាបុគ្គល់ណាជាបុគ្គល់ល្អនិងបុគ្គលណាជាបុគ្គល់អាក្រក់។

ព័ត៌មានដែលជាប់ទាក់ទង