(បន្ទាយមានជ័យ )៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣

ក្រុមការងារក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង ជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានចុះធ្វើអធិការកិច្ច លើការងារអនុវត្តតួនាទី ភារកិច្ចការគ្រប់គ្រងសេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នៅស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ ។ ​

ពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកស្រី លោក ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយការិយាល័យទាំង៣១ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាល និងទទួលស្វាគមន៍គណៈប្រតិភូ និងជំរាបជូន ជុំវិញសភាពការណ៍សន្តិសុខនិងលទ្ធផលកិច្ចសហប្រតិបត្តិការ និងកម្លាំងនគរបាលនៅតាមមូលដ្ឋានបានសហការជាមួយអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធជានិច្ច ។

ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង បានលើកឡើងថា ៖ យោងលិខិតបញ្ជាបេសសកម្ម​ភាព ដែលចេញដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូ០១ក្រុមដឹកនាំដោយឯកឧត្តម ប៊ូ បូរិន អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ជាប្រធានប្រតិភូ បានដឹកនាំក្រុមការងារ មានភារកិច្ច ចុះធ្វើអធិការកិច្ចការងារក្នុងខេត្តបន្ទាយមានជ័យ គឺនៅរដ្ឋបាលខេត្ត,រដ្ឋបាលក្រុង-ស្រុក ,សាលាដំបូងខេត្ត ,ពន្ធនាគារ ,ស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាល ក្រុង- ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អង្គភាពក្រោមឱវាទ អង្គភាពពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ។ ថ្ងៃនេះក្រុមការងារបានចុះ ធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន០៤ចំណុច ៖១- ការងារអនុវត្តតួនាទីភារកិច្ច,២-ការគ្រប់គ្រងសេវាសាធារណៈ,ទី៣-ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ,ទី៤ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង ក៏បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានអនុញាតិឲ្យក្រុមការងារ ចុះមកធ្វើការនៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយនិងសុំកិច្ចសហការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕

ព័ត៌មានដែលជាប់ទាក់ទង