ដីបឹងរបស់រដ្ឋសោះ លោកស្រីអភិបាលរងក្រុងដូនកែវរកប្រឡោះ ចាក់ចូលយ៉ាងសង្ហា ព្រោះអាងប្លង់រឹង ក្បែរបឹងនោះណា ទើបពលរដ្ឋរហ័សនាមថា កន្ទេលធំ បន្លំដេក

ខេត្តតាកែវ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌របស់យើង​របស់យើងទទួលបាន បានឲ្យដឹងថាដីផ្ទៃបឹងអូរចំបក ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​ភូមិចក សង្កាត់​រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានលោកស្រីចាន់ ធីតា អភិបាល​ក្រុងដូនកែវ ចាក់ដី​រំលោភយកផ្ទៃដីបឹង សង់របងថ្ម នឹងដាំដើមឈើ​ ដោយសំអាងលើ ទីតាំង​របស់គាត់​នៅក្បែរ​នោះមានប្លង់រឹង ឬអាចនិយាយបានថា នេះជាល្បិច​កន្ទេល​ធំបន្លំដេក។​

ប្រភព​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ធម្មតា ដែលរស់នៅក្បែរៗទីតាំងនោះ មិនមានអ្នកណាហ៊ាន ធ្វើសកម្មភាព ចាក់ដីរំលោភយកផ្ទៃដីបឹងនេះដូចលោកស្រី ចាន់ ធីតា អភិបាល​រងក្រុងដូនកែវនោះឡើយ ព្រោះថាបឹងនេះជាបឹងសារធារណៈរបស់រដ្ឋ ហើយបឹងនេះមានអាយុកាលយូលង់ណាស់មកហើយ ដូច្នេះ​ប្រជាពលរដ្ឋ​នាំគ្នាថែរក្សាទុក ដើម្បី​ឲ្យក្មេងៗ​ជំនាន់ក្រោយ​បានស្គាល់​។​

យោងតាមអនុក្រឹត្យ៩៨ អនប្រ.បក ចុះថ្ងៃ២៤ខែកក្កដាឆ្នាំ២០១៥ ស្តីពីគ្រប់គ្រងអាងទន្លេររបស់រាជរដ្ឋាភិបាលកម្ពុជា នៅត្រង់មាត្រា៨  ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ដូចតទៅ៖បឹងបួ ចម្ងាយ៥០មែ៉ត្រ គិតត្រឹមពីក្រិតកម្ពស់ទឹកអតិបរិមា ដែលបានតម្តល់នៅក្នុងអាងទឹក ហើយទីតាំងដែលអ្នកស្រី ចាន់ ធីតា កំពុងតែធ្វើការ ចាក់ដី សង់របងថ្ម និងដាំដើមឈើ​នោះ គឺបានកំពុងរំលោភនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្បាស់ក្រឡែតតែម្តង។

ជុំវិញនឹងករណី​នោះ​ដែរ អង្កភាពសារព័ត៌មាន​យើង​បានធ្វើទំនាក់ទំនងទៅ​លោក​ស្រី ចាន់ ធីតា អភិបាល​រងក្រុងដូនកែវ ដែលជាម្ចាស់ទីតាំងដីនោះ ដើម្បី​សុំការ​បំភ្លឺ នៅថ្ងៃទី​០៧​ ខែមករា ឆ្នាំ​២០២៤ នេះ តាមរយៈ​លេខទូរស័ព្ទ​ ប៉ុន្តែមិនមានអ្នកទទួល។

ជាចុងក្រោយ​ប្រជាពលរដ្ឋ​ដែលរស់នៅមូលដ្ឋាននោះ​សុំសំណូមពរដល់លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ មេត្តាចាត់​មន្ត្រី​ជំនាញ​ចុះមកពិនិត្យទីតាំងនោះផង ដើម្បី​កុំឲ្យ ផ្ទៃបឹងអូរចំបក ដែលជាបឹងសាធារណៈរបស់រដ្ឋ រលាយ​ហិនហោច​ក្នុងពេលដ៏ខ្លីខាងមុខ ដោយបុគ្គលមួយចំនួនតូចនេះ។​

ព័ត៌មានដែលជាប់ទាក់ទង