រណ្ដៅកាយ.យកអាច៌ដីលក់ដ៏ធំល្វឹងល្វើយ ដែលឈ្មួញ បន្សល់ទុក្ទ ក្រោយ ពីបែកធ្លាយ ដល់អាជ្ញាធរខេត្ត ថា មានឈ្មួញ បាននឹងកំពុង ធ្វើអាជីវកម្មលើដីរដ្ឋ នៅក្រុងពោធិ៍សាត់
ពោធិ៍សាត់ : រណ្ដៅដី ដ៏ធំល្វឹងល្វើយ ហើយ ដ៏ជ្រៅ នឹងមិនក្រោម ពី៥ហិតា ៤ជ្រុង ដែលឈ្មួញ ពួនសង្ងំកាយយកអាច៌ដីលក់ រាប់ខែ ក្រោមការអនុញាតិនឹងឃុបឃិតពី លោក សេង ប៊ុនថល ប្រធានមន្ទីរ រ៉ែនិងថាមពល កាលពីកន្លងទៅថ្មីៗនេះ
ត្រូវបានមហាជន រិះគន់ថា បែកធ្លាយ ហើយ នឹង ត្រូវបានដកហូត រណ្ដៅដីនោះមកវិញតាមរយះបញ្ជាផ្ទាល់ពី ឯកឧត្តម ខួយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ នឹង បានដាក់ចំណាត់ការ រក្សាទុក្ទរណ្ដៅដី ព្រមទាំង គ្រោង ប្រែខ្លាយ រណ្ដៅ ដ៏ធំមួយនោះ អោយទៅជា ស្រះឬតំបន់ស្តុកទឹក សម្រាប់ប្រើប្រាស់ ទៅថ្ងៃខាងមុខ ដើម្បីតម្រូវការ បំរើ ផលប្រយោជន៍រួមជាសារណះ
នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត
គួរបញ្ជាក់ផងដែរថា : រណ្ដៅដី មានទំហ៊ុំដ៏ធំ ខាងលើ ស្ថិតនៅចំណុច ខ្នងកំពូល ក្នុងសង្កាត់ រលាប ក្រុងពោធិ៍សាត់ កាលពីកន្លងមកថ្មីៗនេះ មានឈ្មួញមួយក្រុម បាននឹងកំពុង សង្ងំធ្វើអាជិវកម្ម មាន ឈ្មោះ មាវ ឈ្មោះតាប់ នឹងឈ្មោះឡុង ហើយឈ្មួញខាងលើនោះមានទីលំសង្កាត់លលកស ក្រុងពោធិ៍សាត់ បច្ចុប្បន្នរណ្ដៅដីខាងលើត្រូវបានដកមករក្សាសម្បត្តិរដ្ឋវិញហើយ ។
ប្រភពជំវិញមជ្ឈដ្ឋាននៅទីនោះបានកោតសសើរដល់អាជ្ញាធរខេត្ត ដែលយករណ្ដៅដ៏ធំធ្វើសម្បត្តិរួម
ពាក់ព័ន្ធជំវិញអាជិវកម្មខាងលើ
លោក សេង ប៊ុនថុល ប្រធានមន្ទីរ រ៉ែ និងថាមពល បានអោយដឹងតាមរយះទូរស័ព្ទថា : កន្លងមក លោក បានឯកភាពនឹង ទទូលដឹង ពីសំណាក់ឈ្មួញបានសំ នឹងកំពុងធ្វើអាជីវកម្ម លើ ទំហ៊ុំដី.៥.ហិកតា.៤.ជ្រុងនឹងជម្រៅ ៥ ម៉ែត្រ.នោះពិតមែន ក៏ប៉ុន្តែ យ៉ាងណាមិញ លោកមិនបានចុះពិនិត្យរណ្ដៅដីនោះជាក់ស្ដែងនោះឡើយឬតាមបច្ចេកទេសឈ្មួញបានធ្វើនោះដែរ
លោកបន្តថា បន្ទាប់មានការណែនាំនឹងបញ្ជាពីអភិបាលខេត្ត អោយផ្អាកអាជីវកម្មឈ្មួញនោះរូចមក លោក បានលើកឡើង ពីប្រសាសន៍ថ្នាក់ដឹកនាំក្នុងខេត្ត ក៏ដូចជាប្រសាសន៍ របស់ឯកឧត្តមស៊ុយ សែម អតីតះរដ្ឋមន្រ្តីរ ក្រសួងរ៉ែនឹងថាមពលថា ការអភិវឌ្ឈន៍បន្តត្រូវកាយស្រះ នៅតាមបណ្ដាតំបន់ដាច់ស្រយ៉ាលអោយបានច្រើន ដើម្បផ្គត់ផ្គងឬស្តប់ទឹកសម្រាប់តម្រូវការរបស់ពលរដ្ឋ ។