ឈ្ញួញដ៏មានឥទ្ធិពលម្នាក់ បាននិងកំពុងកាយបំផ្លញទីទួលបុរាណ ដែលផ្ទុយពីច្បាប់កំណត់ នៅ ស្រុក អង្គបូរី ក្នុងខេត្ត តាកែវ

តាកែវ : បើទោះ ជាច្បាប់កំណត់ហាមឃាត់ ឬ ប្រសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន អតីត ជា នាយករដ្ឋមន្រ្តី ថា មិនបណ្ដោយអោយមានជនណាម្នាក់ ប៉ះពាល់ កាយយក ដីភ្នំ ទីទួលបុរាណ ព្រមទាំង ទីទួលប្រសាទនាៗដែល ជាបេតិកភ័ណ្ឌ ក្នុងខណះច្បាប់រិទ្ធបន្តឹងយ៉ាងនេះក្ដី ក៏នៅតែ មានឈ្មួញមួយចំនួន ឈ្លាតឱកាសនិយមបក្សពួក ធ្វើសកម្មភាព ជាប្រព័ន្ធដដែលៗ

ជាក់ស្ដែង ទីទួលបុរាណមួយកន្លែងមានផ្ទៃដ៏ធំ ស្ថិតនៅចំណុច ជ្រៃលាប
ភូមិក្រសាំងក ឃុំអង្គបរី ស្រុកអង្គបុរី ខេត្ត តាកែវ ទួលបុរាណទាំងនោះ.បាននឹងកំពុងរងការ បំផ្លាញខូចធាតុដើមយ៉ាងធ្ងន់ធ្ងរ នឹងកាយ យកអាច៌ដីលក់យ៉ាងរំភើយ ពីសំណាក់ ឈ្មួញ ដ៏មានឥទ្ធិពល ម្នាក់ ឈ្មោះ ឈាង ដោយមិនកោតញញើតអាជ្ញាធរណាសោះឡើយ

បើទោះជា ទីទួលបុរាណនោះបានកំពុងរង នៅកាបំផ្លាញក្ដីក៏គេមិនដែលឃើញវត្តមាន អាជ្ញាធមានសមត្ថកិច្ចណា មកហ៊ាន រារាំង ឬចុះត្រួតពិនិត្យនោះឡើយ

ជាពិសេស ស្ថាប័នជំនាញ លោក ភេង វុធ.ប្រធានមន្ទីរ រ៉ែ និងថាមពល នេះហើយគេដាក់ ការសង្ស័យថាជាប្រយ៉ោល ប្រហែលបើកភ្លឿងខៀវ ម្យា៉ងវិញទៀតឈ្មួញខាងលើនោះប្រហែលជាសំអាង ខ្នងមិនធម្មតានោះឡើយ បានជាឈានដល់ ហ៊ានបំផ្លាញទីទួលបុរាណយ៉ាងដូច្នេះ ។

ប្រភព ព័ត៌មាន ដែលទទួលបានសំ មិនបញ្ចេញឈ្មោះ.បានខ្សឹបប្រាប់ថា: ឈ្មួញបាននឹងកំពុង ធ្វើសកម្មភាព កាយយកអាច៌ដី លក់នោះ.ប្រហែល ជាស្ថិតក្រោមការឃុបឃិតជាប្រព័ន្ធ ក្នុងស្រុកនោះហើយ បានជាឈ្មួញទាំងនោះមិនមានលិខិតអ្វី ជាសំអាងច្បាស់លាស់នោះទេ នេះបើតាមប្រភពដែលខ្សឹបប្រាប់ ។

យោងតាមសម្ដីពីលោក ឈាង ដែលជាឈ្មួញ កាយយកអាច៌ដីទីទួលបុរាណបានអោយដឹងតាមរយះទូរស័ព្ទថា លោកបានទទួលលិខិតអនុញាតិ អោយធ្វើអាជីវកម្ម ពី លោក រស់ ប៊ុនធឿន អភិបាលស្រុក អង្គបុរីរូចហើយ

ពាក់ព័ន្ធជុំវិញបញ្ហាខាងលើ លោក រស់ ប៊ុន ធឿន អភិបាលនៃគណះអភិបាលស្រុកអង្គបុរី មិនអាចពន្យល់ការបំភ្លើបានទេព្រោះលោកជាប់រវល់ប្រជុំនៅសាលាខេត្ត

តាមការពិនិត្យជាក់ស្ដែងពីប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានអោយដឹងថាបើទោះជាទីទូលបុរាណនោះត្រូវបានឈ្មួញកំពុងកាយយកអាច៌ដីលក់ជារៀងរាល់ថ្ងៃ ដូច្នេះ ពួកគេមានចម្ងល់ថាតើ អភិបាល នៃគណះអភិបាលខេត្ត លោក អ៊ូច សុធា បានដឹងរឿងនេះដែរឬយ៉ាងណា ?

ព័ត៌មានដែលជាប់ទាក់ទង