បែកធ្លាយក្លិន មិនសូវស្រួលពី ប៉ុសិ៍្តរដ្ឋបាល ឃុំ រលិច ស្រុកបាកានខេត្តពោធិ៍សាត់

 

ពោធិ៍សាត់ : ប្រមុខរដ្ឋាភិបាល បានមានផែនការ ដល់ម៉ោងវះកាត់ទៅលើមន្រ្តីខិលខូចនៅក្នុងជួរដ្ឋាភិបាលបច្ចុប្បន្ន នឹងតំណែទម្រុងប្រព័ន្ធរដ្ឋបាល នេះបើយោងតាមប្រសាសន៍ របស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត ក្នុងន័យសំដៅទៅមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងនាមជាអ្នកបំរើរាស្រ្ត ជាពិសេស លើកងកំលាំង អោយមានភាពស្មោះត្រង់ នឹងរាល់បញ្ហា ក្នុងកិច្ចការ នឹងការពារជាតិ និងរក្សាភាពថ្លៃថ្នូ ការងាររដ្ឋបាលភូមិឃុំមានសុវត្ថភាព នឹងភាពជឿជាក់ ទៀងត្រង់មកលើប្រជាពលរដ្ឋ ។

ប៉ុន្តែយ៉ាងមិញ មានមន្រ្តីបុស្តិ៍រដ្ឋបាលមួយចំនួន បាន នឹងកំពុងមានភាពមិនប្រក្រតី ច្រើនតែលូកយកកិច្ចការបស់តុលាការមកធ្វើ នឹងសម្រេច ដោយខ្លួនឯងព្រមមិនឆ្លងតុលាការផង ក៏ថាបាន រាល់ករណីដែលកើតឡើងក្នុងស្រុក នឹងភាពពុករលួយ ឃុបឃិតបទល្មើសគ្នា ជាប្រព័ន្ធដដែលៗ មិនចេះចប់ ហើយក៏នៅតែបណ្ដែតបណ្ដោយ អោយមានបទល្មើស ប្រព្រិត្តិជាបន្តបន្ទាប់ មិនចេះអស់ នេះក៏ជាទង្វើ ផ្ទុយគ្នា ទៅនឹងអ្វីដែល កំពុងតំណែទម្រុង របស់រដ្ឋាភិបាលថ្មីនៃអាណត្តិទី ៧ នេះ ។

ប្រភពព័ត៌មានពីអ្នកភូមិនៅតំបន់កើតហេតុ បានអោយដឹងថា : កាលពី
ថ្ងៃ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅមានករណី ឆក់ត្រីជាហូហែរ បាននឹងកំពុងប្រព្រិត្តិ ស្ថិតនៅ ចំណុច ភូមិអន្លង់ស្វាយ ឃុំ រំលិច ស្រុកបាកាន ខេត្តពោធិ៍សាត់
ជាក់ស្ដែងបទល្មើស ឆក់ត្រីគេឃើញថា នៅពេលនោះ ត្រូវបាន
បង្រ្កាប់នឹងឃាត់ខ្លួនបាន ដោយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ រំលិច ដឹកនាំកំលាំងផ្ទាល់
ដោយ លោក អ៊ុំ ប៊ុនចាន់ថន

ប៉ុន្តែ បន្ទាប់ពីបង្រ្កាបបានជនសង្ស័យ ចំនួន ៤ អ្នករូចមក
គេដាក់ការសង្ស័យថាទំនងជាមានការសម្រោបសម្រួលភ្លាមៗ ពីលោក អ៊ុំ ប៊ុនចាន់ថន ហើយទើប បានជាជនសង្ស័យ ជាប់មិនបានប៉ុន្មានម៉ោងផង ត្រូវដោះលែងមកលំនៅដ្ឋានវិញស្ថិតនៅភូមិ បុះរាំង ឃុំរំលិច ស្រុកបាកាន នេះបើយោងតាមសម្ដីនាក់ភូមិនៅទីនោះ ។

ក្រោយពីមានការដាក់សង្ស័យពីអ្នកភូមិនោះរូចមក
ស្រាប់តែមានចេញបែកធ្លាយសារសម្លេងបានសំមិនបញ្ចេញឈ្មោះ ផ្ដល់មកតាមរយះទូរស័ព្ទថា : រូបគាត់ជាជនប្រព្រិត្តឆក់ត្រី ក្នុងចំណោមជនទាំង ៤នាក់ដែលប៉ូលិសឃាត់ខ្លួននោះ ហើយនៅក្នុងអំឡុងពេលនោះរូបគាត់បានបង់លុយអោយទៅ នាយរងប៉ុស្តិ៍ លោក អ៊ុំ ប៊ុនចាន់ថន ក្នុងការដាក់កំរិតក្នុង១ម្នាក់ ចំនួន ៦០ម៉ឺនរៀលថ្នូនឹងការដោះលែង ។

ពាក់ព័ន្ធជាវិញបញ្ហាខាងលើ.នាយរងប៉ុស្តិ៍ លោក អ៊ុំ ប៊ុនចាន់ថន បានអោយដឹងតាមរយះទូរស័ព្ទថា លោកទទួលស្គាល់ក្នុងករណីបង្រ្កាបខាងលើនោះមែនប៉ុន្តែបញ្ហាការដាក់កំរិតនោះគឺគ្នាននោះទេ
នេះបើយោងតាមការអោយដឹងពីលោកនាយរងប៉ុស្តិ៍រូបនោះ
ស្រោបគ្មានោះដែរ លោក.នាង វុធ អធិការនគបាលស្រុកបាកាន បានអោយដឹងតាមរយះទូរស័ព្ទដែរថា: លោកមិនបានទទួលរឿងករណីខាងបុស្តិ៍រដ្ឋបាលចុះបង្រ្កាបបទល្មើសឆក់ត្រីនោះទេ កាលពីកន្លងមក ប៉ុន្តែប្រសិនបើមានករណីហ្នឹងកើតមែន លោកនឹងដាក់ការស្រាវជ្រាវរាល់បញ្ហាដែលកើតឡើងនោះ ។
ប្រភពជុំវិញមជ្ឈដ្ឋាននៅក្នុងតំបន់នោះបាននិយាយតៗគ្នាថា : តើស្នងការដ្ឋាននគរបាល ខេត្ត ពោធិ៍សាត់ លោក ស ថេត បានដឹងក្នុងរឿង ទង្វើរបស់លោកនាយរងប៉ុសិ៍រូបនោះដែរឬទេ ?

ព័ត៌មានដែលជាប់ទាក់ទង